រាជធានីភ្នំពេញ៖ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំ ពិនិត្យវឌ្ឍនភាព នៃផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ឆ្នាំ២០២២-២០៣០។
កិច្ចប្រជុំនេះមានគោលបំណង៖
១) ចែករំលែក និងយល់ដឹងអំពីវឌ្ឍនភាពទូទៅនៃផែនការយុទ្ធសាស្ត្រជាតិ សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លងឆ្នាំ ២០២២-២០៣០
២) ចែករំលែកនូវសមិទ្ធិផលសំខាន់ៗ ដែលបានសម្រេចក្នុងឆ្នាំកន្លងមក របស់ក្រសួងសុខាភិបាល ជាមួយអង្គការដៃគូ
៣) ពិភាក្សា និងផ្លាស់ប្តូរយោបល់លើសកម្មភាពអាទិភាព សម្រាប់ឆ្នាំ២០២៦។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់អង្គការ JICA ដែលខិតខំប្រឹងប្រែងក្នុងការរៀបចំកិច្ចប្រជុំនេះឡើង និងថ្លែងអំណរគុណដល់នាយកដ្ឋានថ្នាក់កណ្តាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដែលបាននឹងកំពុងចូលរួមយ៉ាងសកម្ម ក្នុងការងារបង្ការ និងគ្រប់គ្រងជំងឺមិនឆ្លង ដើម្បីអត្ថប្រយោជន៍ សុខភាពដល់ប្រជាជន ដែលជាទ្រព្យធនដ៏មានតម្លៃរបស់គ្រួសារ សង្គម និងប្រទេសជាតិ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តមសាស្ត្រាចារ្យ សុខ ជួរ អគ្គនាយកបច្ចេកទេសសុខាភិបាល តំណាងនាយកដ្ឋានពាក់ព័ន្ធ មជ្ឍមណ្ឌលជាតិ សមាគម និងអង្គការដៃគូរជាតិ អន្តរជាតិ សរុបចំនួន ៤០រូប។