Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «នាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ត្រូវបន្តធ្វើនវានុវត្តន៍ជាបន្តបន្ទាប់ទៀត ក្នុងការពង្រឹង និងបង្កើនសមត្ថភាពបណ្តុះបណ្តាលធនធានមនុស្ស វិស័យសុខាភិបាល»
ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ព្រឹក ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក  និងមន្រ្តីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។


បន្ទាប់ពីបានស្តាប់របាយការណ៍វឌ្ឍនភាពរបស់នាយកដ្ឋានរួច ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីផ្តល់ជាការគិតពិចារណាធ្វើឱ្យបញ្ញាកាន់តែមុតស្រួច ស្មារតីកាន់តែវៃឆ្លាត និងនិរន្តរភាពតទៅថ្ងៃមុខ ជាពិសេសក្របខ័ណ្ឌនៃការអភិវឌ្ឍន៍ធនធានមនុស្សសុខាភិបាល ដោយត្រូវមានវិធីសាស្ត្រនៃការវាស់វែងបញ្ហាប្រឈមជួបប្រទះ នាពេលកន្លងមកទាំងក្នុងតំបន់ និងជាសកលយុទ្ធសាស្ត្រ ព្រមទាំងធ្វើការដោះស្រាយបញ្ហាទាក់ទងនឹងធនធានមនុស្ស បច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការបណ្ដុះបណ្ដាលធនធានមនុស្សសុខាភិបាលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងមាគ៌ាឆ្លុះបញ្ចាំងសំដៅដល់ការរកដំណោះស្រាយ។ គន្លឹះសំខាន់ៗទាំងនោះរួមមាន៖


-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាជារួម ទាំងទិដ្ឋភាពបរិមាណ និង គុណភាព រួមទាំងការរាយបែងចែកធនធានមនុស្ស។

-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាដែលធ្លាប់មានកន្លងមក និងបញ្ហាសកល។

-ស្វែងយល់អោយបានសុីជម្រៅអំពី បញ្ហាទាំងឡាយដែលបានលើកដោយគ្រប់ភាគីពាក់ព័ន្ធ និងដែលពុំទាន់ដោះស្រាយបាន ដោយពិនិត្យទាំងទិដ្ឋភាពយុទ្ធសាស្ត្រ និងកម្មវិធីគាំទ្រ ជាសកម្មភាពដែលត្រូវអនុវត្តន៍។

-ស្ថានភាពសុខាភិបាល អំពីផ្នែកធនធានមនុស្ស ៖ ព័ត៌មានជាតួលេខច្បាស់លាស់ ការចាត់ចែងគ្រប់គ្រងធនធានមនុស្ស លើកិច្ចការបណ្តុះបណ្តាល លើការចូលរួមចំណែកពីសហភាតរៈដៃគូរអន្តរជាតិ។

-ការវិភាគលើបញ្ហាចម្បងៗ អំពីធនធានមនុស្ស៖ កខ្វះខាតជាសកល និងតាមប្រភេទនានានៃធនធានមនុស្ស ប្រព័ន្ធផ្គត់ផ្គង់ ការបែងចែក និងការបណ្តុះបណ្តាល។

-មូលដ្ឋានពិចារណា សំរាប់ជាដំណោះស្រាយ ដែលរួមវិធានដែលធ្វើបាន និងការរៀបចំជាគម្រោងផែនការយុទ្ធសាស្ត្រ៖ ជារួមលើទិដ្ឋភាពហិរញ្ញវត្ថុ គម្រោងសាកល្បង និងគ្រប់គ្រង ការរៀបចំបណ្តុះបណ្តាល។


ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស ដែលតែងតែយកចិត្តទុកដាក់ក្នុងការពង្រឹងការងារបណ្ដុះបណ្ដាលក្នុងវិស័យសុខាភិបាលដើម្បីធានានូវគុណភាព និងសមត្ថភាពរបស់ធនធានមនុស្សសុខាភិបាល។

 

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សទាំងអស់ ទទួលនូវជោគជ័យក្នុងភារកិច្ចការងារក្នុងឱកាសចូលឆ្នាំសកលថ្មី។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11