Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ទោះបីកំពុងមមាញឹកឆ្លើយតបនឹងស្ថានភាពតម្រូវការព្រំដែន ក៏នៅតែខិតខំការងារនីតិកម្ម សំដៅធ្វើយ៉ាងណាឱ្យមានសុខសុវត្ថិភាព ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ»
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២៥

ទីស្តីការក្រសួងសុខាភិបាល៖ នាព្រឹកថ្ងៃសុក្រ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននីតិកម្ម ដើម្បីពិនិត្យវឌ្ឍនភាពការងារសម្រាប់ឆ្នាំ២០២៥ និងទិសដៅឆ្នាំបន្ត។

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេប របស់នាយកដ្ឋានរួចមក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្តល់ចំណុច សំខាន់ៗ មួយចំនួន៖ ១) ត្រូវបែងចែកភារកិច្ចការងាររៀងៗខ្លួន ដោយមានការពិនិត្យរាល់ច្បាប់លិខិតបទដ្ឋានគតិយុត្តនីមួយៗ និងខិតខំពង្រឹងនូវកាតព្វកិច្ចការងារបន្ថែមរបស់ខ្លួន ដែលទទួលបន្ទុក ២) ត្រូវរៀបចំរចនាសម្ព័ន្ធ និងបែងចែកតួនាទីភារកិច្ច ឱ្យបានច្បាស់លាស់ និងមានទិសដៅបន្តរបស់ខ្លួន ៣) ត្រូវបន្តខិតខំបង្កើនកសាងរៀបចំ និងតាក់តែងសេចក្តីព្រាងច្បាប់ អនុក្រឹត្យ ប្រកាស សារាចរ បទបញ្ជា សេចក្តីសម្រេច លិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយផ្សេងៗ ដែលទាក់ទងនឹងវិស័យសុខាភិបាល ដោយសហការជាមួយអង្គភាពពាក់ព័ន្ធរបស់ក្រសួង ៤) ត្រូវព្យាយាមគិតគូរពីប្រព័ន្ធឌីជីថល ដើម្បីជួយសម្រួលកិច្ចការងារដែលសមស្របនឹងបរិបទការងារប្រចាំថ្ងៃ និង៥) ត្រូវមានការពាក់ព័ន្ធជាមួយគណៈវិជ្ជាជីវៈទាំងអស់ ប្រសិនបើមានតម្រូវការក្នុងផ្នែកច្បាប់ ឬលិខិតបទដ្ឋានណាមួយ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16