Cambodia
ព័ត៌មានលំអិត

Image
ក្រោមការយកចិត្តទុកដាក់ និងដោយតម្កល់អាទិភាពខ្ពស់បំផុតអំពីបេសកកម្មព្រំដែន ពីឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីសុខាភិបាល ថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តរៀបចំការអនុវត្តន៍ចុះជួយគាំទ្រ ទាំងកម្រឹតបច្ចេកទេស និងដឹកនាំ ជាមួយការរៀបចំក្រុមការងារប្តូរវេន ចុះពិនិត្យ វឌ្ឍនភាពស្ថានភាពការងារ និងផ្តល់ការបម្រើសេវាថែទាំសុខភាព ពិនិត្យព្យាបាល សង្គ្រោះអាយុជីវិត ជូនប្រជាពលរដ្ឋ និងប្រជាជនភៀសសឹក។
ថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៥

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមទន្តបណ្ឌិត អឿន បូរារ័ត្នន៍ និងឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងសហការី បានចូលរួមដឹកនាំ សម្របសម្រួលគាំទ្រការងារបច្ចេកទេសដល់ក្រុមគ្រូពេទ្យប្រចាំការ ដែលកំពុងបំពេញការងារយ៉ាងមោះមុត ប្រកបដោយករុណាធម៌ និងសេចក្តីស្រលាញ់ដ៏ស្មោះស្ម័គ្រ ផ្តល់ការបម្រើសេវាសុខភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ទៅតាមគោលដៅនីមួយៗ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16