Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ទិន្នន័យសម្រាប់រៀបចំអនុសាសន៍គោលនយោបាយសុខភាព សាធារណៈ
ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ទី១២ ខែធ្នូឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការប្រើប្រាស់ទិន្នន័យ សម្រាប់រៀបចំអនុសាសន៍គោលនយោបាយសុខភាពសាធារណៈ ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងអង្គការ Vital Strategies នៅសណ្ឋាគារ

សាន់ & មូន រីវើសាយ រាជធានីភ្នំពេញ។

គោលបំណងនៃវគ្គបណ្តុះបណ្តាលរួមមាន៖

-ការបណ្តុះបណ្តាល D2P ផ្នែកទី១ នៃកម្មវិធី D2P នឹងផ្តោតលើ "បញ្ហា និងការវិភាគគោលនយោបាយ"

-ការវិភាគបញ្ហាសុខភាព និងកំណត់ជម្រើសគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដែលគាំទ្រដោយភស្តុតាង

-នៅចុងបញ្ចប់នៃមេរៀន D2P ផ្នែកទី១ ក្រុមការងារនឹងរៀបចំព្រាងសេចក្តីថ្លែងការបញ្ហា និងកំណត់ ជម្រើសគោលនយោបាយសម្រាប់ការវិភាគបន្ថែម។

ក្រសួងសុខាភិបាល យល់ឃើញថា ការដាក់ចេញគោលនយោបាយសុខាភិបាល ឬការរៀបចំក្របខណ្ឌគោលនយោបាយ និងវិធានការអភិវឌ្ឍ ទាមទារឱ្យមានការវិភាគ ស្ថានភាពជាក់ស្តែងតាមរយៈការប្រើប្រាស់ទិន្នន័យ ដែលចេញពីការសិក្សាស្រាវជ្រាវនិងការលើកឡើងនូវបទអន្តរាគមន៍ ដែលទទួលបានការគាំទ្រដោយ ភស្តុតាងវិទ្យាសាស្រ្ត។ ការស្រាវជ្រាវ ការប្រមូលទិន្នន័យ និងព័ត៌មាន ការវិភាគឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយ និងការបង្កើនសមត្ថភាព របស់ស្ថាប័នទទួលខុសត្រូវ គឺជាកិច្ចការដ៏សំខាន់ សម្រាប់ធ្វើការសម្រេចចិត្ត និងការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យបានជាក់លាក់។

គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនេះមានសមាសភាពចូលរួមចំនួន ៥០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12