Cambodia
ព័ត៌មានលំអិត

Image
ពិធីប្រកាសបើកយុទ្ធនាការ ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ
ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ(គ.វ.រ.) និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡា បានអញ្ជើញជាសហអធិបតីក្នុងពិធីប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈនិងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ។

ឆ្លៀតក្នុងឱកាសនេះ  ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ថ្លែងបញ្ជាក់ថា ក្នុងនាមក្រសួងសុខាភិបាល សូមគាំទ្រ និងចូលរួមអនុវត្តយ៉ាងពេញលេញប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ នូវការចុះធ្វើជំរឿនមន្ត្រីរាជការជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ និងបានណែនាំដល់ឱ្យថ្នាក់ដឹកនាំ និង  មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី ត្រូវចូលរួមសហការ និងផ្តល់ការគាំទ្រឱ្យពេញទំហឹង ដល់គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សំដៅសម្រេចឱ្យបាននូវលទ្ធផលល្អប្រសើរតាមការរំពឹងទុក ដោយផ្អែកលើបទពិសោធន៍ដែលធ្លាប់បានអនុវត្តក្នុងការធ្វើជំរឿនមន្ត្រីទាំង៣លើក ជាពិសេសបទពិសោធន៍ធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃក្រសួងមុខងារសាធារណៈនាពេលថ្មីៗកន្លងមកនេះ។  

ការប្រកាសបើកយុទ្ធនាការ ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅរាជធានីភ្នំពេញ មានគោលបំណង ១) ផ្សព្វផ្សាយសារាចរណែនាំរបស់ រាជរដ្ឋាភិបាល លេខ០៩សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ  និងសារាចរលេខ ១០សរ ចុះថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ ស្តីពីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីនៅតាមរចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាលមូលដ្ឋាន ២)បង្ហាញការចាប់ផ្តើម ចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋានក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនាពេលនេះ និង៣) ការចុះពិនិត្យការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅទីតាំងផ្ទាល់នៅវិទ្យាសា្ថនជាតិអប់រំ។

ក្នុងពិធីនោះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អភិបាល/អភិបាលរងនៃគណៈអភិបាលរាជធានី-ខេត្ត និងក្រុមការងារទទួលបន្ទុកធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន សរុបចំនួន៨០០រូប។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28