Cambodia
ព័ត៌មានលំអិត

Image
កម្មវិធីបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលថ្នាក់ជាតិ ស្តីពី ការគ្រប់គ្រងព្យាបាលជំងឺមហារីកមាត់ស្បូន ដោយ Colposcopy, Thermal ablation, LEEP និងការផ្តល់ប្រឹក្សា
ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ១០រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការអនុញ្ញាត្តិពីឯកឧត្តមសាស្រ្តាចារ្យ រដ្ឋមន្រ្តី លោកជំទាវសាស្រ្តាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកជំងឺមហារីកមាត់ស្បូន  បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នគ្រូបង្គោលថ្នាក់ជាតិ ស្តីពី ការគ្រប់គ្រងព្យាបាលជំងឺមហារីកមាត់ស្បូន ដោយ Colposcopy, Thermal ablation, LEEP និងការផ្តល់ប្រឹក្សា។ 

វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី១៥ ដល់ថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ នៅមន្ទីរពេទ្យកាល់ម៉ែត ដែលមានសិក្ខាកាម ជាគ្រូបង្គោលថ្នាក់ជាតិ ចំនួន ១៥ រូប អញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិទាំងបី រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក នៃក្រសួងសុខាភិបាល។ 

វគ្គបណ្តុះបណ្តាលនេះ រៀបចំដោយនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល និងមន្ទីរពេទ្យកាល់ម៉ែត ក្រោមគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ (H-EQIP 2) ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីមន្ទីរពេទ្យកាល់ម៉ែត។ 

វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្តមសាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រី តំណាងនាយកដ្ឋានការពារសុខភាព នៃក្រសួងសុខាភិបាល តំណាងមន្ទីរពេទ្យកាល់ម៉ែត តំណាងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តំណាងសមាគមសម្ភព និងរោគស្ត្រីវិទ្យាកម្ពុជា តំណាងមជ្ឈមណ្ឌលមេត្តាករុណាកម្ពុជា តំណាងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក តំណាងមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ និងតំណាងអង្គការ JICA សរុបចំនួន ៣៣ រូប។


Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18