Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពីការពិនិត្យលទ្ធផលការងារសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិ ឆ្នាំ២០២៥ និងការធ្វើផែនការឆ្នាំ២០២៦
ថ្ងៃទី ១៨ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជានាយកកម្ម វិធី លើកកម្ពស់សុខភាព ផ្លូវភេទ បន្តពូជ និងសិទ្ធិនៅកម្ពុចា បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកអង្គប្រជុំ ស្តីពីការពិនិត្យលទ្ធផលការងារសុខភាពបន្តពូជ ផ្លូវភេទ និងសិទ្ធិ ឆ្នាំ២០២៥ និងការធ្វើផែនការឆ្នាំ២០២៦ ដែលមានសមាសភាពចូលរួមមកពីនាយកដ្ឋាន នៃក្រសួងសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ និងមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត គ្លីនិកឯកជន និងដៃគូអភិវឌ្ឍន៍សុខាភិបាល។

ជាកិច្ចចាប់ផ្តើម លោកជំទាវបានផ្តល់អនុសាសន៍ពីកិច្ចប្រជុំ គឺមានសារៈសំខាន់ខ្លាំងណាស់ ដោយអនុញ្ញាតឱ្យយើងទាំងអស់ គ្នាពិនិត្យ មើលវឌ្ឍនភាព និងសមិទ្ធិផលសំខាន់ៗដែលទទួលបានក្នុងឆ្នាំ២០២៥ ជាពិសេសដើម្បី កំណត់នូវ បញ្ហាប្រឈម ការចែករំលែកបទពិសោធន៍ និងពិភាក្សារក វិធានការដោះ ស្រាយ ទៅលើ បញ្ហាទាំងនោះ។ ការកំណត់បាននូវ មេរៀនដែលបានរៀនពីការអនុវត្ត (ទាំងវិជ្ជមាន ឬអវិជ្ជមាន) ដើម្បីធ្វើ ឱ្យការអនុវត្ត កាន់តែ មានប្រសិទ្ធភាព និងជាពិសេសអាចកំណត់បាន នូវអាទិភាព ការងារ សម្រាប់ ឆ្នាំ ២០២៦។

ឆ្លៀតក្នុងឱកាសនេះ សូមជម្រាបជូនពីសមិទ្ធិផលជាច្រើនដែល បានសម្រេចនៅក្នុង ឆ្នាំ២០២៥ រួមមានសកម្មភាពជាច្រើនទាំងថ្នាក់ជាតិ ក៏ដូចជានៅតាមបណ្តាខេត្តដូចជា៖
- ផ្សព្វផ្សាយ ពីផែនទីបង្ហាញផ្លូវ សម្រាប់ពន្លឿនការកាត់ បន្ថយ អត្រា មរណភាពមាតា និងទារកឆ្នាំ២០២៥-២០៣០ ពិធីសារជាតិ ស្តីពីការពិនិត្យ មរណ ភាព មាតា និងទារកជុំវិញកំណើត និងការឆ្លើយតប និងយុទ្ធសាស្រ្តជាតិ ស្តីពី សុខភាព ផ្លូវភេទ សុខភាពបន្តពូជ និងសិទ្ធិនៅកម្ពុជា ឆ្នាំ២០២៥-២០៣០។
- ការបណ្តុះបណ្តាល ស្តីពីការពិនិត្យមរណ ភាព មាតា និងទារកជុំវិញកំណើត និងការ ឆ្លើយតប ថ្នាក់ជាតិ ថ្នាក់មន្ទីរពេទ្យជាតិ និងថ្នាក់រាជធានីខេត្ត។
- ការប្រជុំពិនិត្យមរណ ភាព មាតា និងទារកជុំវិញកំណើត និងការ ឆ្លើយតប ថ្នាក់ជាតិ ថ្នាក់ មន្ទីរ ពេទ្យជាតិ និងថ្នាក់រាជធានីខេត្ត។
- ការបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការពន្យារកំណើត ការដាក់កងក្នុងស្បូន និងការថែទាំ សុខភាពស្ត្រីរង គ្រោះ ដោយ អំពើ ហិង្សា។
- ការបណ្តុះបណ្តាលបន្ត ស្តីពីការពន្យារកំណើត ការដាក់កងក្រោមស្បែក។
- ការចុះពិនិត្យតាមដាន និងអភិបាលការងារពន្យារកំណើត ការថែទាំសុខភាព ស្ត្រីរងគ្រោះដោយ អំពើហិង្សាព្រមទាំងការបង្វឹកក្រោយបណ្តុះបណ្តាល។

លោកជំទាវបានអំពាវនាវដល់លោក លោកស្រីទាំងអស់ដែលអញ្ជើញមកពីមន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យរាជធានី-ខេត្តទាំង២៥ ប្រធានគាំពារមាតា និងទារក មេត្តាចូលរួមឱ្យបានសកម្មក្នុងការធ្វើផែនការឆ្នាំ២០២៦ ការអនុវត្តកម្មវិធី និងអាទិភាពដែលពាក់ព័ន្ធទាំងអស់នៅក្នុងដែនសមត្ថកិច្ច របស់ខ្លួនរួមមាន៖
- ចូលរួមកាត់បន្ថយមរណភាពមាតាដោយផ្អែកទៅតាមការរកឃើញពីគណៈកម្មការ MPDSR ក្នុងឆ្នាំ ២០២៥ នេះ បើរកឃើញ ថាមានហានិភ័យហើយនោះ ត្រូវបញ្ជូន ស្ត្រីទៅកន្លែងដែលមានសេវាសង្គ្រោះ បន្ទាន់ សមស្រប ដើម្បីការពារកុំឱ្យមានហានិភ័យនៃការស្លាប់របស់មាតា។
- បន្តពង្រឹងប្រព័ន្ធតាមដាន និងឆ្លើយតបស្តីពីមរណភាពមាតា និងទារក
- ពង្រឹង និងពង្រីកការបណ្តុះបណ្តាលពីការថែទាំក្នុងអំឡុងពេលមានផ្ទៃពោះ ឈឺពោះសម្រាល ពេលសម្រាល និងក្រោយសម្រាលដែលអាចមានគ្រោះថ្នាក់ តាមរយៈការអភិវឌ្ឍវិជ្ជាជីវៈបន្តរបស់ឆ្មប (CPD) និងការប្រជុំសម្ព័ន្ធសម្របសម្រួលឆ្មប (MCAT)
- ពង្រីកការបណ្តុះបណ្តាលគ្រូបង្គោល EmONC និងបន្តការបណ្តុះបណ្តាលដល់មន្ត្រីដល់មន្ទីរពេទ្យ និងមណ្ឌលសុខភាព
- ការពង្រឹងគុណភាពនៃការសង្គ្រោះជីវិត ការវាយតម្លៃ សេវាសង្រ្គោះបន្ទាន់ផ្នែកសម្ភព និងការថែទាំទារកទើបកើតកម្រិតមូលដ្ឋាន ដោយប្រើប្រាស់ឧបករណ៍ Light Assessment tool
- ត្រូវផ្តល់របាយការណ៍ទៀងទាត់ ដើម្បីងាយស្រួលក្នុងការកំណត់អទិភាពបន្ត។

កិច្ចប្រជុំនេះរៀបចំដោយមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមានកិច្ចសហការ និងគាំទ្រ ឧបត្ថម្ភពីមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA។ កិច្ចប្រជុំមាន ឯកឧត្តមសាស្ត្រាចារ្យលោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការជាតិពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប ដែលមានសិក្ខាកាមអញ្ជើញចូលរួមពី នាយកដ្ឋាន នៃក្រសួងសុខាភិបាល មន្ទីរពេទ្យថ្នាក់ជាតិ មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យខេត្ត និងគ្លីនិកឯកជន សរុបចំនួន ៨២រូប និងចូលតាម Zoom សរុបចំនួន ២២០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16