រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការអនុវត្តន៍សេចក្តីអង្កេត របស់គណៈកម្មាធិការ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ (UNCRC) និងអនុសាសន៍ ការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ទាក់ទងនឹងសិទ្ធិកុមារដែលមាននិន្នាការភេទចម្រុះ SOGIESC នៅសណ្ឋាគារកាំបូឌីយ៉ាណា។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង៖
១-ពិនិត្យមើលវឌ្ឍនភាពលើការអនុវត្តសេចក្តីអង្កេតរបស់ UNCRC ដែលទាក់ទងនឹង SOGIESC និងអនុសាសន៍ UPR
២-កំណត់បញ្ហាប្រឈម គម្លាត និងតម្រូវការការកសាងសមត្ថភាព
៣-កំណត់សកម្មភាពអាទិភាព ដើម្បីពន្លឿនការអនុវត្តប្រកបដោយបរិយាបន្ន។
សូមបញ្ជាក់ជូនថា វគ្គសិក្ខាសាលាមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ និងកិច្ចការនារីឃុំ ព្រមទាំងក្មួយៗ ជាតំណាងបណ្តាញដឹកនាំកុមារ និងយុវជន។