រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានអ.គ.ស.ស. រួមជាមួយក្រុមការងារក្រសួងសុខាភិបាល បានចូលរួមកិច្ចប្រជុំ អ.គ.ស.ស. លើកទី៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖
១. ពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង គំរូស្តង់ដារួម (standard template) សម្រាប់តាមដានវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាព ក្នុងផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកល
២. ពិនិត្យ និងអនុម័តលើរបាយការណ៍វឌ្ឍនភាព នៃការអនុវត្តកិច្ចការរបស់អនុគណៈកម្មការ ក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាពគន្លឹះសម្រាប់ឆ្នាំ ២០២៦។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក នៃអនុគណៈកម្មការគ្របដណ្តប់សុខភាពជាសកល នៅកម្ពុជា ក្នុងស្មារតីសហការអន្តរក្រសួង ដើម្បីឧត្តមប្រយោជន៍សុខុមាលភាព របស់ប្រជាពលរដ្ឋកម្ពុជា។