ថ្ងៃទី ១៩ ខែ ធ្នូ ឆ្នាំ ២០២៥
រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការផ្ទៀងផ្ទាត់សេចក្តីព្រាងរបាយការណ៍ចុងក្រោយ នៃការប៉ាន់ប្រមាណតម្រូវការ នៃសេវាសុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់នៅកម្ពុជា» នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ។
ការប៉ាន់ប្រមាណតម្រូវការ នៃសេវាសុខភាពផ្លូវចិត្តកុមារ និងវ័យជំទង់នៅកម្ពុជា តំណាងអង្គការ យូនីសែហ្វនៅកម្ពុជា បានផ្តោតលើវិមាត្រ ចំនួន ៦ មានជាអាទិភាព៖
១. គោលនយោបាយ
២. ហិរញ្ញប្បទាន
៣. សេវាសុខភាពផ្លូវចិត្តសម្រាប់កុមារ និងវ័យជំទង់
៤. ឱសថ និងការព្យាបាល
៥. ធនធានមនុស្ស និង
៦. ប្រព័ន្ធទិន្ន័យ
សូមបញ្ជាក់ផងដែរ សិក្ខាសាលានេះក៏មានការចូលរួមពី មន្រ្តីបច្ចេកទេសដែលអញ្ជៀញមកពី មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សៀមរាប និងរតនគីរី ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងផែនការ ព្រមទាំងអង្គការដៃគូ សរុបចំនួន ៨០រូប។