Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ និងគាំទ្រ ការបម្រើសេវាសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តបាត់ដំបង និងកោះកុង
ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥

ចាប់ពីថ្ងៃទី១៦ ដល់ទី១៧ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យគាំទ្រការបម្រើសេវាសុខាភិបាល នៅ​តាមមូលដ្ឋានសុខាភិបាល និងមណ្ឌលសុវត្ថិភាព នៅក្នុងខេត្តបាត់ដំបង និងកោះកុង ដោយមានការចូលរួមពីឯកឧត្តមប្រធានមន្ទីរ និងមន្ត្រីពាក់ព័ន្ធ។

ក្នុងការងារចុះពិនិត្យនេះ ឯកឧត្តមបានអញ្ជើញសាកសួរសុខទុក្ខ ផ្តល់យោបល់ និងពិនិត្យការបម្រើសេវារបស់មន្ត្រីសុខាភិបាល ចំពោះប្រជាពលរដ្ឋភៀសសឹក នៅក្នុងមណ្ឌលសុវត្ថិភាព និងជាពិសេសចំពោះវិរកងទ័ព នៅតាម មន្ទីរពេទ្យបង្អែក ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានជួបពិភាក្សា និងផ្តល់​យោបល់ក្នុងការ ពិនិត្យព្យាបាលជូនវីរកងទ័ព និងតម្រូវឲ្យផ្លាស់ប្តូរសម្លៀកបំពាក់ បោកគក់ និងរក្សាទុកជូនពួកគាត់វិញ។មួយវិញទៀតគឺត្រូវជូនដំណឹងទៅអង្គភាពគាត់វិញ នៅពេលត្រូវចេញពីមន្ទីរពេទ្យ។ ឯកឧត្តមក៏បានណែនាំ ដល់មន្ទីរពេទ្យបង្អែកនីមួយៗ ជីកលេណដ្ឋានយ៉ាងតិចចំនួន២ផងដែរ។

សូមបញ្ជាក់ផងដែរ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ មណ្ឌលសុវត្ថិភាពមួយចំនួនក្នុងខេត្តកោះកុង មានការចុះចែកព្រះរាជអំណោយដ៏ថ្លៃថ្លា ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ក្រោមព្រះរាជតំណាងពី សម្តេចមហាមន្រ្តី គុយ សុផល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14