Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្ដីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាពលើកទី២២
ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ទទួលបន្ទុកការងារអប់រំ និងលើកកម្ពស់សុខភាព បានដឹកនាំ កិច្ចប្រជុំស្តីពីការអប់រំសុខភាព និងលើកកម្ពស់សុខភាព លើកទី២២ ដែលបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព (NCHP)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងនាយកដ្ឋានជំនាញ និងមជ្ឈមណ្ឌលជាតិចំណុះក្រសួងសុខាភិបាល រួមមាន៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង, មជ្ឈមណ្ឌលជាតិលើកកម្ពស់សុខភាព, មជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ, មជ្ឈមណ្ឌលជាតិផ្ដល់ឈាម,មណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន, មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ ព្រមទាំងតំណាងអង្គការដៃគូអភិវឌ្ឍន៍ (RACHA, WHO, FH Cambodia, CHAI និង PSI) ។

កិច្ចប្រជុំបានប្រព្រឹត្តទៅតាមរបៀបវារៈ៖ ១) ពិនិត្យលេីវឌ្ឍនភាព និងសមិទ្ធិផលការងារអប់រំ និងលើកកម្ពស់សុខភាព ឆ្នាំ២០២៥ ព្រមទាំងការរៀបចំផែនការសកម្មភាពសម្រាប់ការងារអប់រំ និងលេីកកម្ពស់សុខភាពឆ្នាំ២០២៦ ២) ការធ្វើបទបង្ហាញ ស្តីពីគំនិតផ្តួចផ្តេីមសាកល្បងផលិតកញ្ចប់សម្ភារៈផ្លាស់ប្តូរឥរិយាបថសង្គម (SBCC) ដើម្បីកែលម្អការលាងសម្អាតដៃរបស់អ្នកលក់ដូរ ក្នុងគោលដៅកាត់បន្ថយហានិភ័យសុខភាពនៅក្នុងផ្សារប្រពៃណីកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13