រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីលទ្ធផលនៃការសិក្សាករណីស្រ្ដីមកសម្រាលកូន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។
លទ្ធផលសិក្សានេះ បង្ហាញដោយ លោកសាស្រ្តាចារ្យ Robert Watch ទីប្រឹក្សាមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរៀបចំផែនការកែលម្អគុណភាព និងសុវត្ថិភាពរបស់អ្នកជំងឺសម្រាប់ឆ្នាំ២០២៦។
ក្នុងឱកាសនេះ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ ប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធ ធ្វើផែនការកែលម្អ គុណភាព និងសុវត្ថិភាពរបស់អ្នកជំងឺ ដោយផ្អែកលើលទ្ធផលនៃការសិក្សា ដែលបង្ហាញដោយ លោកសាស្រ្តាចារ្យ Robert Watch ទីប្រឹក្សាមន្ទីរពេទ្យកាល់ម៉ែត។