Cambodia
ព័ត៌មានលំអិត

Image
សិក្ខាសាលា ស្តីពីការបញ្ជ្រាបកម្មវិធីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនសម្រាប់មន្ត្រីពន្ធនាគារ និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២៥ នៅសណ្ឋាគារសាន់វេ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល  បានអញ្ជើញជាអធិបតីក្នុងពិធីបើក សិក្ខាសាលា ស្តីពីការបញ្ជ្រាបកម្មវិធីកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនសម្រាប់មន្ត្រីពន្ធនាគារ និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

ការប្រើប្រាស់គ្រឿងញៀន ជាមូលហេតុមួយដ៏ចម្បងនៃការចំលងមេរោគអេដស៍ ដែលយើងមិនអាចមើលរំលងបាន ព្រោះអាចជាឧបសគ្គដ៏ធំមួយ ដែលរារាំងដល់ការសម្រេចគោលដៅ ៩៥ ៩៥ ៩៥ របស់យុទ្ធសាស្រ្តនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍។ 

ការរៀបចំសិក្ខាសាលានេះឡើង ក្នុងគោលបំណងបង្កើនការយល់ដឹងអំពីការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនក្នុងពន្ធនាគារ និងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ចែករំលែកបទពិសោធន៍ និងការប្រឈមក្នុងការអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ លើកកម្ពស់កិច្ចសហការ ក្នុងភាពជាដៃគូ ក្នុងការអនុវត្តកម្មវុធីកាត់បន្ថយគ្រោះថ្នាក់ បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន ក្នុងពន្ធនាគារ និងនិងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។

សូមបញ្ជាក់ផងដែរ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរឹទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តម ឧត្តមអគ្គានុរក្ស ថ្នាក់លេខ ១ លឹម សុខា  អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធនាគារ និងមានសិក្ខាកាមអញ្ជើញចូលរួម ពីក្រសួងមហាផ្ទៃ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មន្ត្រីបច្ចេកទេសនៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីខេត្ត មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន រដ្ឋ និងឯកជន ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ សរុបប្រមាណ ៨៥រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17