Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តពោធិ៍សាត់​ និង​បាត់ដំបង
ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥

ចាប់ពីថ្ងៃទី​ ១៨​ ដល់ទី២១​ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យ នូវមូលដ្ឋានសុខាភិបាល នៅខេត្តតាមព្រំដែន ដឹកនាំដោយ ឯកឧត្តម​វេជ្ជបណ្ឌិត​ កែរ​ រដ្ឋា​ រដ្ឋលេខាធិការ និងឯកឧត្តម​វេជ្ជបណ្ឌិត​ ពាស់​ មូស្លីម​អនុរដ្ឋលេខាធិការ ។ មូលដ្ឋានសុខាភិបាលដែលចុះគាំទ្រ រួមមានមន្ទីរពេទ្យបង្អែកខេត្ត​ ពោធិ៍សាត់​ មណ្ឌលសុខភាព​ប្រម៉ោយ​ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែងកបវេល​ មន្ទីរ​ពេទ្យ​បង្អែក​ថ្មគោល​ មណ្ឌលសុខភាព​អំពិល​ប្រាំដេីម​ រួមទាំងមណ្ឌលសុវត្ថិភាពជនភៀសសឹកមួយចំនួន។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារបានពាំនាំនូវការផ្តាំផ្ញេីរ និងសួរសុខទុក្ខពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមខេត្តជាប់ព្រំដែនក្នុងរូបភាពជាកងទ័ពអាវស ព្រមទាំងបានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ មន្ទីរ​សុខាភិបាល​ ការិយាល័យ​ស្រុក​ប្រតិបត្តិ​ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកក្នុង​ការ​ជំរុញការ​យកចិត្តទុកដាក់​ ការផ្សព្វផ្សាយសារអប់រំសុខភាព​នៅតាមមណ្ឌលសុវត្តិភាព រៀបចំ​ផែនការកាពារសុខភាព​និងសង្រ្គោះបន្ទាន់ ការបម្រេីសេវា​ជូន​ វីរកងទ័ព​ ប្រជាជនភៀសសឹក​ និង​ អនុវត្ត​បែងចែក​ភារកិច្ច​របស់មន្ត្រីសុខាភិបាល​​ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ​២៤ម៉/​២៤ម៉ និងព្រមទាំង​ការគ្រប់​គ្រង​ការផ្គត់ផ្គង់ឱសថបរិក្ខា​បានល្អ និង​ប្រព័ន្ធ​បញ្ជូន​ទាន់ពេល​វេលា​។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16