Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំ​វិសាមញ្ញ គណ:កម្មាធិការ​ ត្រួតពិនិត្យ ផលិតផល​ហាឡាល​កម្ពុជា​ (គ.ត.ផ.ហ.ក.)
ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ​៖ ព្រឹកថ្ងៃចន្ទ​ ៣កេីត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ពាស់​ មូស្លីម​អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួម​កិច្ចប្រជុំ​វិសាមញ្ញ​ គ.ត.ផ.ហ.ក. ក្រោមអធិបតី​ភាពលោកជំទាវ​ ចម​ និម្មល​ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ និងជា​ប្រធាន​ គ.ត.ផ.ហ.ក.​ និង​ ឯក​ឧត្តម​ អូស្មាន​  ហាស្សាន់​ ទេសរដ្ឋមន្ត្រី​ ទទួលបន្ទុកបេសកម្មពិសេស​ និង​ជា​អនុប្រធាន​ គ.ត.ផ.ហ.ក.​។

កិច្ចប្រជុំមានគោលបំណង​ ពិភាក្សាប្រមូលធាតុចូល​ សម្រាបរៀបចំសេចក្តី​ព្រាង​ប្រកាស​ស្តីពី​ ការដាក់​ពាក្យ​ស្នើ​សុំ​វិញ្ញាបនបត្រ​ បញ្ជាក់​បច្ចេកទេស​ស្តង់ដារ​ផលិតផល​ហាឡាល​កម្ពុជា​ និង​ឆ្លង​សេចក្តី​ព្រាងឯកសារ​ទស្សនទាន ស្តីពី​យុទ្ធនាការ​ផ្សព្វផ្សាយ​ និង​សម្របសម្រួល​ការ​ចុះ​បញ្ជី​ វិញ្ញាបនបត្រ​ បញ្ជាក់​បច្ចេកទេស​ផលិត​ផល​ ហាឡាល​កម្ពុជា​។

កិច្ចពិភាក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក គ.ត.ផ.ហ.ក. មកពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8