Cambodia
ព័ត៌មានលំអិត

Image
វគ្គបណ្តុះបណ្តាលស្តីពី «សមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ទីភ្នាក់ងារជាតិ បញ្ជាក់ចំណាយ និងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល»
ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តកំពត៖ ថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវវេជ្ជបណ្ឌិត ប៉ែន រិកស៊ី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល បានអញ្ជើញចូលជាគណៈអធិបតីវគ្គក្នុងបណ្តុះបណ្តាលស្តីពី «សមភាពយេនឌ័រ និងបរិយាបន្នសង្គម សម្រាប់ទីភ្នាក់ងារជាតិ បញ្ជាក់ចំណាយ និងនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល» ក្រោមការឧបត្ថម្ហគាំទ្រដោយគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២ នៅសណ្ឋាគារខេមរ៉ា កំពត ខេត្តកំពត។

វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណង៖ 

- ដើម្បីបង្កើតការយល់ដឹងពីទស្សនៈគន្លឹះ នៃសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI) 

- ដើម្បីផ្តល់ឱ្យអ្នកចូលរួមនូវចំណេះដឹង និងឧបករណ៍នៃការបញ្រ្ជាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម 

- ដើម្បីបង្កើនជំនាញដល់ក្រុមការងារបញ្រ្ជាបយេនឌ័រ នៃក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការបញ្រ្ជាបសមភាពយេនឌ័រ និងបរិយាបន្នសង្គម (GESI)។ 

លទ្ធផលរំពឹងទុក បន្ទាប់ពីវគ្គបណ្តុះបណ្តាល រួមមាន៖ 

- អ្នកចូលរួមនឹងយល់ពីគោលគំនិត GESI និងការអនុវត្តការបញ្ចូល GESI ក្នុងវិស័យសុខាភិបាល 

- អ្នកចូលរួមនឹងធ្វើសមាហរណកម្ម GESI នៅក្នុងការងារ របស់ខ្លួនក្នុងវិស័យសុខាភិបាល។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវវេជ្ជបណ្ឌិត បានផ្តល់អនុសាសន៍ ជូនសិក្ខាកាមចូលរួមយ៉ាងសកម្ម និងត្រង់ត្រាប់ស្តាប់ការពន្យល់ របស់គ្រូសម្របសម្រួល ដើម្បីយល់ពីគោលគំនិត GESI និងការអនុវត្តការបញ្ជូល GESI ក្នុងវិស័យសុខាភិបាល និងអាចធ្វើសមាហរណកម្ម GESI នៅក្នុងការងារបស់ខ្លួន និងស្ថាប័នខ្លួន។

សូមបញ្ជាក់ជូនថា សិក្ខាសាលានេះ មានសមាសភាពចូលរួមសរុបចំនួន ៣០រូប (ស្រ្តី ២៤រូប)។

Image 1
Image 2
Image 3
Image 4
Image 5