Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំលើកទី៥ របស់ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ័ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៥ របស់ក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

កិច្ចប្រជុំ មានគោលបំណងដើម្បីពិនិត្យលើវឌ្ឍនភាពការងារ អនុម័តឯកសារគោលនយោបាយ និងកំណត់ទិសដៅអាទិភាព សម្រាប់ជំរុញរបៀបវារៈជាតិ ផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សំដៅបង្កើនភាពប្រកួតប្រជែង ភាពធន់ និងកំណើនសេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍគ្រប់វិស័យទាំងអស់ និងជាកត្តាជំរុញឱ្យសម្រេចបាន តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ កិច្ចប្រជុំបានសង្កត់ធ្ងន់លើកិច្ចសហការ និងការទទួលខុសត្រូវរួម របស់ក្រសួង ស្ថាប័ន ជាអង្គតែមួយរបស់ជាតិ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី នវានុវត្តន៍ជាតិ ដោយផ្តោតលើការប្រែក្លាយគោលនយោបាយទៅ ជាការអនុវត្តអោយចេញជាលទ្ធផលដែលអាចវាស់វែងបាន ព្រមទាំងសារៈសំខាន់ជាយុទ្ធសាស្ត្រ នៃបច្ចេកវិទ្យា ក្នុងបរិបទប្រទេសកម្ពុជា តំបន់ និងសកល។

Image 1
Image 2
Image 3
Image 4
Image 5