Cambodia
ព័ត៌មានលំអិត

Image
ការពិនិត្យសេចក្តីព្រាងចុងក្រោយ នៃផែនការសកម្មភាពពហុវិស័យសម្រាប់ ការបង្ការ ការធ្វើអត្តឃាត ២០២៦-២០២៨
ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី ការពិនិត្យសេចក្តីព្រាងចុងក្រោយ នៃផែនការសកម្មភាពពហុវិស័យ សម្រាប់ ការបង្ការ ការធ្វើអត្តឃាត ២០២៦-២០២៨ ដែលមានគាំទ្រដោយអង្គការសុខភាពពិភពលោក នៅកម្ពុជា។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង កាត់បន្ថយអត្រាធ្វើអត្តឃាត និងការព្យាយាមធ្វើអត្តឃាត នៅប្រទេសកម្ពុជា ដោយផ្តោតលើគោលដៅអាទិភាព ចំនួន៥៖

១.ពង្រឹងភាពជាអ្នកដឹកនាំ ការសម្របសម្រួល និងហិរញ្ញប្បទាន

២.ធ្វើឱ្យប្រសើរឡើង នូវព័ត៌មានឃ្លាំមើល ភស្តុតាង និងការស្រាវជ្រាវស្តីពីការបង្ការការធ្វើអត្តឃាត

៣.លើកកម្ពស់ការបង្ការឱ្យបានឆាប់ការកំណត់អត្តសញ្ញាណ និងការគាំទ្រអ្នកដែលរងការប៉ះពាល់ ដោយការធ្វើអត្តឃាត និងការបង្កគ្រោះថ្នាក់ដោយខ្លួនឯង

៤.កម្រិតការទទួលបានមធ្យោបាយធ្វើអត្តឃាត និងអន្តរកម្មជាមួយបណ្តាញព័ត៌មាន ដើម្បីរាយការណ៍ ស្តីពីការធ្វើអត្តឃាតប្រកបដោយការទទួលខុសត្រូវ

៥. កែលម្អសេវាសុខភាពផ្លូវចិត្ត។

សូមបញ្ជាក់ជូនថា សិក្ខាសាលានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកលោកស្រី ដែលអញ្ជើញមកពី ក្រសួងស្ថាប័ន ពាក់ព័ន្ធ នាយកដ្ឋាន មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី ខេត្ត និងអង្គការដៃគូ សរុបចំនួន ១៣០រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19