Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «សុខាភិបាល គឺនៅជាមួយវីរកងទ័ព ជនភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ គ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ដោយមិនទុកនរណាម្នាក់ចោល មិនទទួលបានការថែទាំសុខភាពនោះឡើយ»
ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល អញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។ 

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជួបប្រជុំជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជាមួយក្រុមគ្រូពេទ្យពហុជំនាញ ឯកទេស ដើម្បីពិនិត្យពីវឌ្ឍនភាព និងតាមដានស្ថានភាពជំងឺឱ្យកាន់តែឆាប់បានជាសះស្បើយ និងឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។ 

ក្នុងឱកាសប្រជុំពិភាក្សានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការអរគុណ និងកោតសរសើរនូវការខិតខំ ការលះបង់កម្លាំងកាយចិត្ត ក្នុងការពិនិត្យព្យាបាលវីរកងទ័ពរបស់យើង នៅគ្រប់កាលៈទេសៈដោយមិនមានការរាថយ ទាំងនៅសមរភូមិមុខនៅតាមព្រំដែន ហើយអ្នកជួរក្រោយបញ្ជូនកម្លាំងជួយសហការគាំទ្រ ដល់ក្រុមគ្រូពេទ្យជួរមុខ។ នេះជាវីរៈភាពដ៏អង់អាចរបស់ក្រុមគ្រូពេទ្យរបស់យើង ដែលតែងតែនៅជាមួយវីរកងទ័ព និងប្រជាពលរដ្ឋគ្រប់សភាពការណ៍ ដោយឈរលើគោលការណ៍ «មិនទុកនរណាម្នាក់ ត្រូវបានទុកចោល ដោយមិនបានទទួលសេវាថែទាំសុខភាពនោះទេ។»

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សូមជូនពរដល់បងប្អូនវីរកងទាំងអស់ សូមឆាប់ជាសះស្បើយ មានសុខភាពប្រសើរឡើង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រួសារ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារជាតិមាតុភូមិ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19
Image 20
Image 21
Image 22
Image 23
Image 24
Image 25
Image 26
Image 27
Image 28
Image 29
Image 30
Image 31
Image 32
Image 33
Image 34
Image 35
Image 36
Image 37
Image 38
Image 39