Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង
ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥

ចាប់ពីថ្ងៃទី២២ ដល់ទី២៥ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង។ 

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ និងឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមទីតាំងទាំងឡាយ នៅខេត្តជាប់ព្រំដែន។ 

ឯកឧត្តមក៏បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរសុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មណ្ឌលផ្តល់សេវាសុខាភិបាលបឋម ក្នុងការជំរុញការយកចិត្តទុកដាក់ ការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្តិភាព រៀបចំផែនការកាពារសុខភាព និងសង្រ្គោះបន្ទាន់ ការបម្រើសេវាជូន វីរកងទ័ព និង ប្រជាជនភៀសសឹក រាប់ទាំងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងអនុវត្តបែងចែកភារកិច្ចរបស់មន្ត្រីសុខាភិបាល ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង ក៏ដូចជាការគ្រប់គ្រងការផ្គត់ផ្គង់ឱសថ បរិក្ខារ ឱ្យបានល្អទៀតផង។

មូលដ្ឋានសុខាភិបាល ដែលចុះគាំទ្រ រួមមានមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មណ្ឌលសុខភាពប្រម៉ោយ មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកបវេល មន្ទីរពេទ្យបង្អែកថ្មគោល មន្ទីរពេទ្យបង្អែកខេត្តកោះកុង មន្ទីរពេទ្យបង្អែក ស្រែអំបិល រួមទាំងមណ្ឌលផ្តល់សេវាសុខាភិបាលបឋម នៅទីតាំងសុវត្ថិភាពជនភៀសសឹកមួយចំនួនផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9