Cambodia
ព័ត៌មានលំអិត

Image
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន
ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៤ ខៃធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល និង ជាសមាជិកក្រុមការងារ (ឆ) ផ្នែកផលិតកម្មកែច្នៃសម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្ម បានទៅចូលរួមប្រជុំក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នៅទីស្តីការក្រសួងពាណិជ្ជកម្ម ក្រោមអធិបតីភាពលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម តំណាងរាជរដ្ឋាភិបាល និងឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាងវិស័យឯកជន។ 

កិច្ចប្រជុំនេះ គឺពិនិត្យមើលពីសកម្មភាពក្រុមការងារផ្នែកផលិតកម្មកែច្នៃ សម្រាប់នាំចេញ និងកិច្ចសម្រួលពាណិជ្ជកម្មប្រចាំឆមាសទី២ ឆ្នាំ២០២៥ និងទិសដៅការងារបន្តប្រចាំឆមាសទី១ ឆ្នាំ២០២៦។ 

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈមដែលបានលើកឡើង ក្នុងវិស័យឯកជន ក្នុងន័យជំរុញ និងធ្វើពិពិធកម្មទីផ្សារ សំដៅពង្រីកសក្តានុពលទំនិញកម្ពុជាទៅទីផ្សារអន្តរជាតិ។

Image 1
Image 2
Image 3
Image 4