រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី២៦ ខែឆ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ បានដឹកនាំកិច្ចប្រជុំគណៈកម្មការ ការបង្ការ និងការត្រួតពិនិត្យការចម្លងរោគ ក្នុងត្រីមាសទី២ លើកទី៤ ឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំនេះ លោកសាស្ត្រាចារ្យជំនួយ កុយ វីរីយ៉ា អនុប្រធាននាយកដ្ឋានមន្ទីរពេទ្យ បានបង្ហាញពីគោលបំណង និងរបាយការណ៍សង្ខេបពីលទ្ធផល ដែលបានសម្រេចក្នុង ឆ្នាំ២០២៥ និងវិធីសាស្ត្រសម្រាប់អនុវត្តការងារIPC ឱ្យកាន់តែប្រសើរឡើងក្នុងមូលដ្ឋានសុខាភិបាល។
ក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការ ក៏បានផ្តល់អនុសាសន៍ដើម្បីការអនុវត្តការងារIPC ក្នុងឆ្នាំ២០២៦ ឱ្យកាន់តែប្រើសើរឡើងជូនគណៈកម្មការ IPC ដោយផ្តោតលើ៖ (១)ត្រូវមានស្តង់ដារួមមួយសម្រាប់ IPC ទាំងសាធារណៈ និងឯកជន (២)ការធ្វើអនាម័យដៃ ការប្រើប្រាស់PPE ការសម្អាតបរិដ្ឋានក្នុង និងក្រៅ ការសម្អាតបរិក្ខារឧបករណ៍វេជ្ជសាស្ត្រ ការស្តេរីល ត្រូវតែហ្វឹកហាត់ជាប្រចាំ (៣)ការអនុវត្ត IPC ត្រូវមានការតាមដាន និងវាយតម្លៃជាប្រចាំដោយប្រើប្រាស់សូចនាករ ដើម្បីវាស់វែងលទ្ធផល (៤)ត្រូវបង្កើនគ្រូបង្គោលបន្ថែមសម្រាប់មូលដ្ឋានសុខាភិបាល។
កិច្ចប្រជុំ មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ នៃក្រសួងសុខាភិបាល មន្ទីរពេទ្យជាតិ មជ្ឍមណ្ឌលជាតិ អង្គការដៃគូ សរុបចូលរួមដោយផ្ទាល់ចំនួន ៦០រូប និងចូលរួមតាមប្រព័ន្ធនិម្មិតពីតំណាងមន្ទីរពេទ្យ ចំនួន ១២២។