Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្ត្រីសុខាភិបាលបញ្ជាក់ថា «គ្រូពេទ្យ គិលានុបដ្ឋាក-យីកា និងអ្នកជំនាញសុខាភិបាលទាំងអស់កំពុងឈរប្រកៀកស្មា ដើម្បីជួយសង្គ្រោះសុខភាពវីរកងទ័ព។ ការប្តេជ្ញាចិត្តរបស់បងប្អូនឆ្លុះបញ្ចាំងពីកម្លាំងរឹងមាំ និងឯកភាពរបស់ប្រទេសជាតិក្នុងគ្រាលំបាក។»
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ បងប្អូនវីរកងទ័ព វីរនគរបាល ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ១៦មករា ខេត្តព្រះវិហារ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងសម្ដែងនូវការដឹងគុណ ដល់វីរយុទ្ធជនទាំងអស់ ដែលបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងបុព្វហេតុការពារបូរណភាពទឹកដី ជាតិមាតុភូមិ និងប្រជាជន។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យ បានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ ដល់ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យ តំណាងឱ្យក្រុមគ្រូពេទ្យទូទាំងប្រទេស ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំ ក្នុងនាមជាកងទ័ពអាវស ដោយស្មារតីទទួលខុសត្រូវ មនសិកាខ្ពស់ រួបរួម សាមគ្គី សហការគ្នា ក្នុងការផ្តល់ការបម្រើសេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនដល់ប្រជាពលរដ្ឋ និងវីរកងទ័ព វីរនគរបាល។

ក្នុងឱកាសចុះពិនិត្យ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភ ស្រលាញ់រាប់អានដ៏ជ្រាលជ្រៅ និងខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងសូមជូនពរដល់បងប្អូនវីរយុទ្ធជនទាំងអស់សូមឆាប់បានជាសះស្បើយ មានសុខភាពល្អប្រសើរឡើង ដើម្បីឆាប់បានវិលត្រឡប់ជួបជុំគ្រួសារវិញ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17