Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងទទួលបានការថែទាំ ព្យាបាលក្នុងមណ្ឌលសុខភាព គូលែន
ថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ ២០២៥

រដ្ឋមន្រ្តីសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បន្តចុះសួរសុខទុក្ខវីរកងទ័ព វីរនគរបាល ដែលកំពុងទទួលបានការថែទាំ ព្យាបាលក្នុងមណ្ឌលសុខភាព គូលែន។

ក្នុងឱកាសសួរសុខទុក្ខអំពីស្ថានភាពសុខភាព ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបង្ហាញលើកសរសើរពីការខិតខំរបស់បុគ្គលិកសុខាភិបាលទាំងអស់ និងលើកទឹកចិត្ត «គ្រូពេទ្យជាបេះដូងប្រជាជន និងជាក្តីសង្ឃឹមនៃការសង្គ្រោះ ថែទាំព្យាបាល»។

ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ថ្នាក់ដឹកនាំនិងបុគ្គលិកសុខាភិបាលទាំងអស់ នឹងខិតខំបន្តថែមទៀត ក្នុងការបម្រើផ្តល់ជូនសេវាសុខភាពដល់ប្រជាពលរដ្ឋ វីរយុទ្ធជន កងទ័ព នគរបាល ដោយឈរលើសមត្ថភាព បទពិសោធន៏ ជំនាញ ស្មារតីព្យាយាម ក្រមសីលធម៌ និងគុណធម៌ សំដៅគុណភាព ប្រសិទ្ធភាព និងសុវត្ថិភាព។  

សូមជម្រាបថាមណ្ឌលសុខភាពគូលែន នឹងប្រែក្លាយទៅជាមន្ទីរពេទ្យបង្អែក កម្រិត១ នាពេលអនាគតដ៏ខ្លីខាងមុខ។

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០២៥

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16