ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២៦ ដល់ទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមទីតាំងសុវត្ថិភាពជនភៀសសឹក មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត ដោយមានការចូលរួមពី ឯកឧត្តមប្រធានមន្ទីរសុខាភិបាល លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ លោកប្រធានមន្ទីរពេទ្យបង្អែក និងមន្ត្រីពាក់ព័ន្ធ។
ការចុះពិនិត្យនេះ ក្នុងគោលបំណងជួយសម្របសម្រួលគាំទ្រ ក្នុងការអនុវត្តការងារ និងការលើកទឹកចិត្ត ដើម្បីជំរុញបង្កើនសមត្ថភាពការបម្រើសេវាសុខាភិបាល នៅតាមទីតាំងសុវត្ថិភាពជនភៀសសឹក មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត ឱ្យកាន់តែមានលក្ខណៈល្អប្រសើរ មានប្រសិទ្ធភាពខ្ពស់ និងផ្ដល់នូវភាពកក់ក្ដៅជូនដល់បងប្អូនប្រជាពលរដ្ឋ និងវីរកងទ័ពរបស់យើង។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមកាងារបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងថ្លែងការកេីតសរសេីរពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាល បានយ៉ាងល្អប្រសើរនិងមានការទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវានៅតាមមូលដ្ឋាន។