Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំពិនិត្យសេចក្តីព្រាង របាយការណ៍ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិក នៃគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញចូលរួម កិច្ចប្រជុំពិនិត្យសេចក្តីព្រាង របាយការណ៍ការងារ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង អនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ នៅទីស្តីការក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យទៅលើលទ្ធផលដែលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ដែលបានអនុវត្តដោយអន្តរក្រសួង ស្ថាប័ន ដែលជាសមាជិកគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងមន្រ្តីជំនាញ នៃក្រសួង ស្ថាប័ន ដែលជាសមាជិកនៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ)។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9