ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥
ចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដមវេជ្ជបណ្ឌិត ឈរ កក្កដា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តមវេជ្ជបណ្ឌិត តាន់ គឹមមេង ទីប្រឹក្សាក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យនិងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមទីតាំងសុវត្ថិភាពជនភៀសសឹក មន្ទីរពេទ្យបង្អែកស្រុក និងមន្ទីរពេទ្យបង្អែកខេត្ត ក្នុងខេត្តបន្ទាយមានជ័យនិងខេត្តបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមវេជ្ជបណ្ឌិត និងក្រុមការងារបានពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ និងថ្លែងការកោតសរសេីរពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាល បានយ៉ាងល្អប្រសើរនិងមានការទទួលខុសត្រូវខ្ពស់ ប្រកបដោយវិជ្ជាជីវៈ ក្នុងការបម្រើសេវានៅតាមមូលដ្ឋាន។