Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
កិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរ ទន្លេសាប និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥
ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែ

មករា ឆ្នាំ២០២៥ ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាសមាជិកអាជ្ញាធរទន្លេសាប បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផលការងាររបស់អាជ្ញាធរ ទន្លេសាប និងទិសដៅអនុវត្តបន្ត ឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប នៅសាលប្រជុំរំដួល នៃទីស្តីការក្រសួងធនធានទឹក និងឧត្តុនិយម។

 

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនោះដែរ មានរបាយការណ៍វឌ្ឍនភាពការងារមួយចំនួនដូចជា៖

-ការងាររដ្ឋបាល និងធនធានមនុស្ស

-កិច្ចសហប្រតិបត្តិការ ជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាមួយដៃគូអភិវឌ្ឍន៍ និងអ្នកស្រាវជ្រាវនានា

-ការងារសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយ រួមមាន៖ ផ្នែកធនធានធម្មជាតិ និងជីវចម្រុះ ផ្នែកអាជីវកម្ម និង អភិរក្ស ផ្នែកគុណភាពទឹក រាល់គម្រោងបាននឹងកំពុងអនុវត្តនៅក្នុងតំបន់បឹងទន្លេ និងការផ្សព្វផ្សាយ ដោយមានការសងការជាមួយក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈសារព័ត៌មាន និងបណ្តាញសង្គម។ 

 

ទន្ទឹមនឹងវឌ្ឍនភាពការងារ អាជ្ញាធរទន្លេសាប ក៏មានបញ្ហាប្រឈមដូចជា៖

-សមត្ថភាព និងការយល់ដឹងមន្ត្រីលើកិច្ចការបច្ចេកទេស នៅមានកម្រិតក្នុងការអនុវត្តការងារជាក់ស្តែង

-មន្ត្រីបម្រើការងារតាមនាយកដ្ឋាន និងការិយាល័យមួយចំនួនមានចំនួនតិច និងមិនទាន់សមស្របតាមជំនាញ

-នីតិវិធីនៃការវិភាគមុខងារ និងរចនាសម្ព័ន្ធថ្មី នៅមានការជជែក ពិភាក្សាបន្ត

-ថវិកា និងធនធានមនុស្ស មិនទាន់ឆ្លើយតបនឹងទំហំការងារស្នូល និងចំពោះមុខ

-សម្ភារៈ ឧបករណ៍បច្ចេកទេសស្រាវជ្រាវ និងទំនាក់ទំនងព័ត៌មានបែបលក្ខណៈវិទ្យាសាស្ត្រ មិនទាន់ឆ្លើយតបនឹងបរិវត្តកម្មឌីជីថល

-ការផ្តល់កិច្ចសហការ និងចែករំលែកព័ត៌មាន-ទិន្នន័យ ពីបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅមានកម្រិត

-ទីស្នាក់ការ/អង្គភាព និងមន្ត្រីបង្គោលអាជ្ញាធរទន្លេសាប នៅថ្នាក់ក្រោមជាតិនៃខេត្តទាំង៨ ជុំវិញតំបន់ទន្លេសាប មិនទាន់បានរៀបរយនៅឡើយ។

 

អាជ្ញាធរទន្លេសាបមានទិសដៅអនុវត្តការងារបន្តឆ្នាំ ២០២៥ដែលមានដូចជា៖ 

-បន្តតាមដាន និងវាយតម្លៃប្រសិទ្ធភាពអនុវត្តផែនការយុទ្ធសាស្ត្រ៥ឆ្នាំ របស់អាជ្ញាធរទន្លេសាប (២០២៤-២០២៨)

-បន្តតាមដាន និងវាយតម្លៃប្រសិទ្ធភាពនៃការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០២៤

-បន្តធ្វើបច្ចុប្បន្នភាព រៀបចំ និងអនុវត្តសកម្មភាពការងារអាទិភាពប្រចាំឆ្នាំ២០២៥ ឱ្យមានប្រសិទ្ធភាព

-បន្តកិច្ចសហការជាមួយថ្នាក់ដឹកនាំអង្គភាពក្នុងការធ្វើកំណែទម្រង់វិភាគមុខងារ និងរៀបចំរចនាសម្ព័ន្ធថ្មីរបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរទន្លេសាប ប្រកបដោយប្រសិទ្ធភាព

-បន្តកសាងសមិទ្ធផល និងស្នាដៃសំខាន់ៗ ក្នុងការចូលរួមការពារថែរក្សា ទប់ស្កាត់ និងគ្រប់គ្រងតំបន់បឹងទន្លេសាប

-រៀបចំប្រព័ន្ធអនុវត្តការងារខ្សែបណ្តោយជាមួយមន្ត្រីជនបង្គោល និងស្នាក់ការរបស់អាជ្ញាធរទន្លេសាប នៅខេត្តទាំង៨ ក្នុងតំបន់ទន្លេសាប។

 

សូមបញ្ជាក់ផងដែរ កិច្ចប្រជុំផ្សព្វផ្សាយនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ តំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តទាំង៨ ដែលពាក់ព័ន្ធនឹងបឹងទន្លេសាប។

Image 1
Image 2
Image 3
Image 4
Image 5