Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងខេត្តពោធិ៍សាត់
ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២៥

ខេត្តពោធិ៍សាត់៖ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជបណ្ឌិត ង៉ូវ កាង រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាលនៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត ម៉ឹង វណ្ណារុំ និងឯកឧត្តមវេជ្ជបណ្ឌិត ខូយ ឌី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ និងមន្រ្តីពាក់ព័ន្ធ។

នៅក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានចុះសួរសុខទុក្ខ និងពិនិត្យការបម្រើសេវាសុខាភិបាល ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសដល់វីរៈកងទ័ពនិងប្រជាពលរដ្ឋភៀសសឹក នៅតាមមន្ទីរពេទ្យ និងមណ្ឌលសុវត្ថិភាពជនភៀសសឹក។

ជាមួយគ្នាដែរ ឯកឧត្តមរដ្ឋលេខាធិការ បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ ក្នុងការជំរុញយកចិត្តទុកដាក់លើការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្តិភាព រៀបចំផែនការកាពារសុខភាព និងសង្រ្គោះបន្ទាន់ ជូនដល់ វីរកងទ័ព និងប្រជាពលរដ្ឋភៀសសឹក និងអនុវត្តបែងចែកភារកិច្ចរបស់មន្ត្រីសុខាភិបាល ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង ក៏ដូចជាការគ្រប់គ្រងការផ្គត់ផ្គង់ឱសថ បរិក្ខារ ឱ្យបានល្អ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្ដាំផ្ញើរ សាកសួរសុខទុក្ខ និងថ្លែងអំណរគុណពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ជូនដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងមមាញឹក នៅតាមខេត្តជាប់ព្រំដែន។

Image 1
Image 2
Image 3
Image 4
Image 5
Image 6