Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥
ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនិងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥។

កិច្ចប្រជុំបានពិនិត្យមើល ពីវឌ្ឍនភាពរបស់មន្ទីរពេទ្យនាពេលកន្លងមក កត្តាប្រឈម និងដំណោះស្រាយ ព្រមទាំងរៀបចំ ផែនការសម្រាប់ឆ្នាំបន្ទាប់ ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ពង្រីកវិសាលភាព នៃសេវា និងការថែទាំព្យាបាល ដែលផ្តោតលើអ្នកជំងឺ(Patients center Care)។

កិច្ចប្រជុំនេះ មានការអញ្ញើញចូលរួមពី ឯកឧត្តមវេជ្ជបណ្ឌិត នាយកមន្ទីរពេទ្យ តំណាងក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ និងសមាជិកក្រុមប្រឹក្សាភិបាល នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7