Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ ការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ
ថ្ងៃទី ០២ ខែ មករា ឆ្នាំ ២០២៦

ចាប់ពីថ្ងៃទី៣០ ដល់ទី៣១ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យគាំទ្រមូលដ្ឋានសុខាភិបាល នៅខេត្តតាមព្រំដែន ដឹកនាំដោយ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា ឯកឧត្តមឱសថការី ឈី ហុង រដ្ឋលេខាធិការ និងឯកឧត្តម ខូយ ឌី អនុរដ្ឋលេខាធិការ ដើម្បីពិនិត្យការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកមង្គលបុរី មន្ទីរពេទ្យបង្អែកព្រះនេត្រព្រះ មន្ទីរពេទ្យបង្អែកអូរជ្រៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្វាយចេក និងមន្ទីរពេទ្យបង្អែកថ្មពួក។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការសួរសុខទុក្ខ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ច នៅតាមមូលដ្ឋាន ព្រមទាំងបានជួបពិភាក្សា ជាមួយថ្នាក់ដឹកនាំ មន្ទីរពេទ្យ និងណែនាំបុគ្គលិកសុខាភិបាលទាំងអស់ ក្នុងការយកចិត្តទុកដាក់ព្យាបាលជូនវីរកងទ័ព វីរនគរបាល ប្រជាពលរដ្ឋភៀសសឹក និងប្រជាពលរដ្ឋទូទៅ ដែលមកទទួលសេវាព្យាបាលនៅតាមមន្ទីរពេទ្យនានា។

សូមបញ្ជាក់ជូនថា គ្រប់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តជាប់ព្រំដែន បានចាត់ចែងឱ្យមានក្រុមគ្រូពេទ្យប្រចាំការពិគ្រោះព្យាបាល ផ្ដល់ឱសថ និងបម្រើសេវាសុខាភិបាល នៅគ្រប់មណ្ឌលសុវត្ថិភាពជនភៀសសឹក។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14