Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ ការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងខេត្តព្រះវិហារ
ថ្ងៃទី ០៧ ខែ មករា ឆ្នាំ ២០២៦

ខេត្តព្រះវិហារ៖ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ដល់ថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាសុខាភិបាល នៅតាមមណ្ឌលសុខភាព និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ក្នុងខេត្តព្រះវិហារ។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសួរសុខទុក្ខ ពិភាក្សានិងផ្តល់យោបល់ ជូនមន្ត្រីសុខាភិបាល លើការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្ថិភាព ការការពារសុខភាព និងសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវការផ្តាំផ្ញើការសួរសុខទុក្ខ និងថ្លែងអំណរគុណពី ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ដែលបានខិតខំបម្រើសេវាសុខាភិបាល បានយ៉ាងល្អប្រសើរនៅតាម មណ្ឌលសុខភាពនិងមណ្ឌលសុវត្ថិភាពជនភៀសសឹក។

សូមបញ្ជាក់ជូនថា ទៅតាំងដែលបានចុះពិនិត្យរួមមាន៖ មណ្ឌលសុខភាពភ្នំគូលែន  មណ្ឌលសុខភាពកោះកេរ្តិ៍ មណ្ឌលសុខភាពតាកឹង មណ្ឌលសុខភាពកំពង់ស្រឡៅ មន្ទីរពេទ្យបង្អែក១៦មករា  មណ្ឌលសុវត្ថិភាពវត្តត្រកៀត វត្តគីឡូលេខ៨ វត្តកំពង់សង្កែ វត្តពើងព្រះគោ វត្តពោធិកែវមានជ័យ វត្តភ្នំដែក និងមណ្ឌលសុវត្ថិភាពវត្តពើងអង្កាម។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8