ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាអនុប្រធានប្រចាំការ នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល បានប្រជុំកម្រិតថ្នាក់ដឹកនាំក្រសួងសុខាភិបាល ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តវិធានការគន្លឹះ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្ដោតទៅលើការពង្រឹងសេវាសុខាភិបាលគ្រប់កម្រិត រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងធនធានមនុស្ស ជាពិសេសនៅថ្នាក់មូលដ្ឋាន មានមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកស្រុក ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីធានាការបម្រើសេវាជូនប្រជាពលរដ្ឋប្រកបដោយ គុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព សុវត្ថិភាព ប្រកបដោយសមធម៌។
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែមករា ឆ្នាំ២០២៦