Cambodia
ព័ត៌មានលំអិត

Image
ការចុះពិនិត្យ ការបើកបម្រើសេវាសុខាភិបាលឡើងវិញ នៅតាមតំបន់រងគ្រោះដោយសារសង្គ្រាមឈ្លានពាន ក្នុងខេត្ត ពោធិសាត់ បាត់ដំបង និងកោះកុង
ថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៦

ចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្តម ម៉ាន តើរ៉មីហ្សី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបើកដំណើរការសេវាសុខាភិបាលឡើងវិញ នៅតាមមន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ព្រមទាំងពិនិត្យ ការបម្រើសេវាសុខាភិបាល នៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្នុងការចុះពិនិត្យនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសួរសុខទុក្ខ ពិភាក្សានិងផ្តល់យោបល់ ជូនមន្ត្រីសុខាភិបាល លើការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្ថិភាព ការការពារសុខភាព និងសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋភៀសសឹក និងត្រូវមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/២៤ម៉ោង។

ឆ្លៀតឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានថ្លែងអំណរគុណ ដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាសុខាភិបាល បានយ៉ាងល្អប្រសើរនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកស្រុក ដែលបានបើកដំណើរការឡើងវិញ និងមណ្ឌលសុវត្ថិភាពជនភៀសសឹក ព្រមទាំងមន្ទីរពេទ្យបង្អែកខេត្តផងដែរ។

សូមបញ្ជាក់ជូនថា ទៅតាំងដែលបានចុះពិនិត្យរួមមាន៖ មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មណ្ឌលសុខភាពសំពៅលូន មណ្ឌលសុខភាពបារាំងធ្លាក់  មណ្ឌលសុខភាពសុរីមានជ័យ និង មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងក្នុងខេត្តបាត់ដំបង មណ្ឌលថ្មដា មណ្ឌលសុខភាពប្រម៉ោយ មណ្ឌលសុវត្ថិភាព វិទ្យាល័ហ៊ុន សែន ប្រម៉ោយ ក្នុងខេត្តពោធិសាត់ មណ្ឌលចត្តាឡីស័កព្រំដែនចាំយាមមណ្ឌលសុខភាពនាងកុក មណ្ឌលសុខភាពប៉ាក់ខ្លង មន្ទីរពេទ្យបង្អែកខេត្តកោះកុង ក្នុងខេត្តកោះកុង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15