Cambodia
ព័ត៌មានលំអិត

Image
សកម្មភាពចុះពិនិត្យ និងគាំទ្រការបម្រើសេវាសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ស្រុក និងមណ្ឌលសុវត្ថិភាព ក្នុងខេត្តបន្ទាយមានជ័យ  និងខេត្តឧត្តរមានជ័យ
ថ្ងៃទី ១២ ខែ មករា ឆ្នាំ ២០២៦

ចាប់ពីថ្ងៃទី០៧ ដល់ទី១០ ខែមករា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំ និងក្រុមការងារក្រសួងសុខាភិបាល បានចុះពិនិត្យមូលដ្ឋានសុខាភិបាល នៅខេត្តតាមព្រំដែន ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ថុង សុខហ៊ាន រដ្ឋលេខាធិការ និងឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងសេចក្តីថ្លែងអំណរគុណ ពីឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់មន្ត្រីសុខាភិបាលទាំងអស់ ដែលកំពុងបំពេញភារកិច្ចយ៉ាងសកម្ម នៅតាមទីតាំងទាំងឡាយ នៅខេត្តជាប់ព្រំដែនទាំងពីរ។ 

ឯកឧត្តមក៏បានជួបពិភាក្សា និងផ្ដល់យោបល់ដល់ថ្នាក់ដឹកនាំ និងមន្ត្រី នៃមន្ទីរ សុខាភិបាល ការិយាល័យស្រុកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព មណ្ឌលបម្រើសេវាសុខាភិបាលបឋម ក្នុងការជំរុញការយកចិត្តទុកដាក់ ការផ្សព្វផ្សាយសារអប់រំសុខភាព នៅតាមមណ្ឌលសុវត្តិភាព រៀបចំ ផែនការកាពារសុខភាព និងសង្រ្គោះបន្ទាន់ ការបម្រេីសេវាជូនវីរ:កងទ័ព និងប្រជាជនភៀសសឹក រាប់ទាំងប្រព័ន្ធបញ្ជូនអ្នកជំងឺ និងអនុវត្តបែងចែកភារកិច្ច របស់មន្ត្រីសុខាភិបាល ឱ្យមានក្រុមគ្រូពេទ្យប្រចាំការ ២៤ម៉ោង/ ២៤ម៉ោង ក៏ដូចជាការគ្រប់គ្រង ការផ្គត់ផ្គង់ឱសថបរិក្ខារឱ្យបានល្អ។

សូមបញ្ជាក់ជូនថា មូលដ្ឋានសុខាភិបាល ដែលបានចុះគាំទ្ររួមមាន មន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ មណ្ឌលបម្រើសេវាសុខាភិបាលបឋម មន្ទីរពេទ្យបង្អែកខេត្តមង្គលបូរី មន្ទីរពេទ្យបង្អែកអូរជ្រៅ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត មន្ទីរពេទ្យបង្អែកស្វាយចេក មន្ទីរពេទ្យបង្អែកថ្មពួក ទីទួលសុវត្ថិភាពជនភៀសសឹក វត្តចាន់សីរតនារាម និងទីទួលសុវត្ថិភាពជនភៀសសឹកវត្តកណ្តោល ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10