Cambodia
⬆️ 0%
ព័ត៌មានលំអិត

Image
ពិធីប្រកាសចូលកាន់តំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង
ថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២៥

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ដោយទទួលបានការចាត់តាំងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់តំណែងនាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង លោកសាស្ត្រាចារ្យជំនួយ តាត សុវណ្ណ ជំនួសលោកសាស្ត្រាចារ្យជំនួយ តឹក ឡេងស៊ឺ ដែលត្រូវចូលនិវត្តន៍។

សូមបញ្ជាក់ផងដែរថា អង្គពិធីនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម លោកជំទាវ ឧត្តមសេនីយ៍ វរសេនីយ៍ ប្រធាននាយកដ្ឋានគ្រប់គ្រងបុគ្គលិក ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្សនៃក្រសួងសុខាភិបាល ប្រធាន អនុប្រធាន មន្ទីរ អង្គភាពជុំវិញខេត្តស្ទឹងត្រែង និងប្អូនៗនិស្សិតនៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង។

ឆ្លៀងក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យបានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការសាលាមធ្យមសិក្សាសុខាភិបាបលភូមិភាគស្ទឹងត្រែង និងបានចុះពិនិត្យមើលអគារសិក្សា អន្តេវាសិកដ្ឋាន នៃសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10