Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល អាណត្តិទី២ លើកទី១០
ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ រសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល បានដឹកនាំប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី២ លើកទី១០។

អង្គប្រជុំមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១.ពិនិត្យរបាយការណ៍អំពីវឌ្ឍនភាពការងារនៅក្នុងមជ្ឈមណ្ឌលក្នុងត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៥

២.របាយការណ៍ចំណូលចំណាយត្រីមាសទី៤ និងប្រចាំឆ្នាំ២០២៥

៣.ពិនិត្យ និងអនុម័តលើផែនការសកម្មភាពសម្រាប់ត្រីមាសទី១ ឆ្នាំ២០២៦

៤.ពិភាក្សាការងារចំបាច់ផ្សេងៗ។

ក្នុងឆ្នាំ២០២៥ មន្ទីរពិសោធន៍នៃមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាល ត្រូវបានអ្នកជំនាញមន្ទីរពិសោធន៍អង្គការសុខភាពពិភពលោក (WHO Inspectors) ចុះមកវាយតម្លៃអនុលោមភាពតាមស្តង់ដា WHO TRS 1052, annex 4 និងបានសម្រេចក្នុងការទទួលស្គាល់ (WHO-Prequalification) និងបានបញ្ចូលមន្ទីរពិសោធន៍របស់មជ្ឈមណ្ឌលមួយ ក្នុងចំណោម មន្ទីរពិសោធន៍ ៦៦ នៅលើសកលលោក ក្នុង WHO List of Prequalified Medicines Quality Control Laboratories ជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥។ ក្នុងឆ្នាំ២០២៥ ដដែល មន្ទីរពិសោធន៍របស់មជ្ឈមណ្ឌលក៏ត្រូវបានអ្នកជំនាញមន្ទីរពិសោធន៍របស់ National Bureau of Accreditation (BoA) ចុះមកវាយតម្លៃអនុលោមភាពតាមស្តង់ដាអន្តរជាតិ ISO/IEC 17025 និងសម្រេចបានការទទួលស្គាល់ មន្ទីរពិសោធន៍រូបគីមីសាស្ត្រ (សរុប ១៩ ប៉ារ៉ាមែត្រតេស្ត) និងមន្ទីរពិសោធន៍អតិសុខុមសាស្ត្រ (សរុប ៥ ប៉ារ៉ាមែត្រតេស្ត) នៃបណ្តាញ ILAC/MRA នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។

សូមបញ្ជាក់ថា អង្គប្រជុំមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល និងជំនួយការអង្គប្រជុំសរុបចំនួន ១១រូប។

Image 1
Image 2
Image 3
Image 4