Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី លទ្ធផលការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាព ក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាពពង្រឹងគុណភាពសេវាមណ្ឌលសុខភាពឆ្នាំ២០២៦ សម្រាប់ខេត្តទាំង១៣
ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវឱសថការី លី គឹមអេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាក្រុមការងារទទួលបន្ទុកជួយពង្រឹងគុណភាពសេវាមណ្ឌលសុខភាពនៅក្នុងខេត្តចំនួន៧ (ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរិ) បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី លទ្ធផលការងារកែលម្អគុណភាពសេវាមណ្ឌលសុខភាពក្នុងឆ្នាំ២០២៥ និងផែនការសកម្មភាពពង្រឹងគុណភាពសេវាមណ្ឌលសុខភាពឆ្នាំ២០២៦ សម្រាប់ខេត្តទាំង១៣ (ខេត្តស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរិ កំពង់ចាម កំពង់ធំ សៀមរាប បន្ទាយមានជ័យ ព្រះវិហារ និងខេត្តឧត្តរមានជ័យ) តាមរយៈប្រព័ន្ធនិម្មិត Zoom meeting។

កិច្ចប្រជុំនេះមានគោលបំណង៖

១) ពិនិត្យទៅលើលទ្ធផលកែលម្អគុណភាពសេវាសំខាន់ៗ ធៀបនឹងផែនការឆ្នាំ២០២៥ 

២) ផែនការសកម្មភាពពង្រឹងគុណភាពសេវានៅតាមមណ្ឌលសុខភាពបន្តសម្រាប់ឆ្នាំ២០២៦

៣) បញ្ហាប្រឈម ផ្សេងៗ ដែលខេត្តទាំង១៣មាន និងស្វែងរកដំណោះស្រាយ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្តទាំង១៣ ដែលទទួលបន្ទុកវិស័យសុខាភិបាល ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រី ជាមន្ត្រីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងប្រធានមណ្ឌលសុខភាពក្នុងខេត្តទាំង១៣ សរុប ៧៤រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13