Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព
ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារលើកកម្ពស់គុណភាព បានដឹកនាំកិច្ចប្រជុំក្រុមការងារលើកកម្ពស់គុណភាព ស្តីពីការពិនិត្យបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព នៅទីស្តីការក្រសួងសុខាភិបាល ដែលមានអ្នកចូលរួមផ្ទាល់ចំនួន ៣០រូប និងតាមរយៈប្រព័ន្ធអនឡាញ (ZOOM) ចំនួន ១២០រូប។

កិច្ចប្រជុំនេះមានគោលបំណង ដូចខាងក្រោម៖

១. ពិនិត្យបញ្ជាក់សុពលភាពពិន្ទុ នៃការវាយតម្លៃពីខាងក្រៅ និងការវាយតម្លៃផ្ទៀងផ្ទាត់គុណភាព ដោយប្រើប្រាស់សំណុំឧបករណ៍តាមដានការកែលម្អគុណភាពសេវាសុខាភិបាល កម្រិត ២ សម្រាប់គម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល ដំណាក់កាលទី២

២. ពិនិត្យវឌ្ឍនភាពការងារ របស់ក្រុមការងារកែលម្អគុណភាព ដែលបានអនុវត្តកន្លងមក។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយ ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈគ្រូពេទ្យកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យ អ៊ុង សំអាន អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារលើកកម្ពស់គុណភាព ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសមាជិក ក្រុមការងារលើកកម្ពស់គុណភាព អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត សមាគមអ្នកផ្តល់សេវាសុខាភិបាលឯកជនកម្ពុជា គណៈវិជ្ជាជីវៈទាំង៥ មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ មន្ទីរសុខាភិបាលរាជធានី ខេត្ត ក្រុមអ្នកវាយតម្លៃថ្នាក់មន្ទីរសុខាភិបាលរាជធានី ខេត្ត ទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ និងអង្គការដៃគូអភិវឌ្ឍន៍រួមមាន GFF និងKOICA។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14