Cambodia
ព័ត៌មានលំអិត

Image
កិច្ចប្រជុំស្តីពី ការពិនិត្យករណីមរណភាពមាតារវាងគណៈកម្មការពិនិត្យមរណភាពមាតា និងទារក ជុំវិញ​កំណើត​ និង​ការ​ឆ្លើយតប (MPDSR) ថ្នាក់ជាតិ គណៈកម្មការថ្នាក់មន្ទីរពេទ្យកាល់ម៉ែត និងគណៈកម្មការថ្នាក់មន្ទីររសុខាភិបាលជាធានីភ្នំពេញ
ថ្ងៃទី ២០ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ទី២០ ខែមករា ឆ្នាំ២០២៦ លោកជំទាវសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ MPDSR ជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យ និងពិភាក្សាលើករណីមរណភាពមាតា នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ជាមួយគណៈកម្មការ MPDSR ជាតិ ក៏ដូចជាគណៈកម្មការ MPDSR ថ្នាក់មន្ទីរពេទ្យកាល់ម៉ែត។

ជាកិច្ចចាប់ផ្តើម អង្គប្រជុំបានរំលឹកឡើងវិញនូវក្រមសីលធ៌មសម្រាប់ប្រជុំរបស់គណៈកម្មការMPDSR ដោយសង្កត់ធ្វន់លើ វប្បធម៍នៃការមិនស្តីបន្ទោសគ្នា (No Blame Culture) ប៉ុន្តែប្រកាន់ភ្ជាប់នូវការទទួលខុសត្រូវ​ខ្ពស់ ឬគណ​នេយ្យភាព (Accountability)។

កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាកែលំអរគុណភាពសេវាសុខភាពមាតា និងទារកក្រោមមន្ទីរ​សុខា​ភិបាល​​រាជធានីភ្នំពេញ ដោយផ្តោតលើទម្រង់ការណ៍កំណត់មូលហេតុនៃការស្លាប់ (MCCD) និងទម្រង់ការយឺតយ៉ាវទាំង៣ (3 Delays)។ បន្ថែមពីនេះ ក៏មានការពិភាក្សាអំពីប្រសិទ្ធភាពក្នុងការអនុវត្តការងារ ក្នុងការជួយស្រ្តី ក៏ដូចជាក្នុង​ការពិនិត្យមរណភាពមាតា និង​ទារក ជុំវិញកំណើត និងការឆ្លើយតប និងដើម្បីឈានទៅដល់ការរៀបចំផែនការលើកកម្ពស់​គុណភាពសេវា​សម្ពពកាន់​តែមាន​ប្រសិទ្ធភាពខ្ពស់​។

លោកជំទាវសាស្រ្តាចារ្យ ​ប្រធានអង្គប្រជុំ បានបន្តក្រើនរំលឹកពីសារសំខាន់នៃការងារ​ MPDSR ដែលជាការងារគន្លឹះ និងជាអាទិភាពចម្បងរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល។​ លោកជំទាវសាស្រ្តាចារ្យ ក៏បានជូននូវអនុសាសន៍គន្លឹះចំនួន៥ រួមមាន៖ (១) មូលហេតុចម្បងនៃមរណភាពមាតា គឺការធ្លាក់ឈាមក្រោយសម្រាល (២) ភាពយឺតយ៉ាវចម្បងដែលបានរកឃើញគឺ ភាពយឺតយ៉ាវទី៣ (Delay 3)​ រឺការយឺតយ៉ាវក្នុងការផ្តល់សេវាដែលសមស្រប (៣) មូលហេតុចម្បងនៃមរណភាពទារកជុំវិញកំណើត គឺការស្លាប់ទារកមុនពេលសម្រាល (Antepartum stillbirth)​ (៤)​ គន្លឹះជោគជ័យចម្បងគឺ កិច្ចសហការណ៍រវាងបុគ្គលិកសុខាភិបាលទាំងអស់ដែលពាក់ព័ន្ធ (ផ្នែកសម្ភព ផ្នែកប្រពោធនកម្មទារក ផ្នែកសង្គ្រោះបន្ទាន់ និងផ្នែកថ្នាំសណ្តំ) និង(៥) ថ្នាក់ដឹកនាំ (Leader) ដើរតួនាទីយ៉ាងសំខាន់ក្នុងការកំនត់ភាពជោគជ័យនៃការពិនិត្យមរណភាពមាតា និង​ទារក ជុំវិញកំណើតនិង ការឆ្លើយតប និងការលើកកម្ពស់​គុណភាពសេវា​សម្ពពកាន់​តែមាន​ប្រសិទ្ធភាពខ្ពស់​។

កិច្ចប្រជុំនេះ រៀបចំដោយគណៈកម្មការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយ​តប​ថ្នាក់​ជាតិ ដោយមានការចូលរួមពី ឯកឧត្តម​សាស្ត្រាចារ្យ លោកជំទាវសាស្ត្រាចារ្យ លោក លោកស្រីជាគណៈកម្មការ​ជាតិពិនិត្យ​មរណភាពមាតា និង​ទារក​ជុំវិញ​កំណើត និងការឆ្លើយតបជាតិ គណៈកម្មការមន្ទីរពេទ្យកាល់ម៉ែត និងអង្គការមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន UNFPA សរុបចំនួន ៥៧រូប។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17