រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម សាន់ សាប់អី រដ្ឋលេខាធិការ និងជាប្រធានលេខាដ្ឋាន គ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត គឹម សាវួន អនុប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងកិច្ចសន្ទនា អំពីគោលនយោបាយ ស្តីពីការអនុវត្តផែនការសកម្មភាពជាតិសម្រាប់ការបន្ថយហានិភ័យគ្រោះមហន្តរាយ ២០២៤-២០២៨ (NAP-DRR) ដើម្បីជំរុញការអនុវត្តឆ្លើយតបទៅនឹងយេនឌ័រ ស្របតាមក្របខណ្ឌសេនដាយ និងអនុសញ្ញាស៊ីដ ក្រោមអធិបតីភាព ឯកឧត្តម គឹម វីវៈ អនុប្រធាន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
កិច្ចសន្ទនានេះ មានគោលបំណងពិនិត្យវឌ្ឍនភាពការអនុវត្ត ផែនការសកម្មភាពជាតិសម្រាប់កាត់បន្ថយហានិភ័យ គ្រោះមហន្តរា យ បញ្ហាប្រឈម និងដំណោះស្រាយ លើទិដ្ឋភាពជាក់ស្តែងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងរៀបចំផែនការសកម្មភាពគ្របគ្រងគ្រោះមហន្តរាយ តាមក្រសួង ស្ថាប័ន ពីការប្រែប្រួលអាកាសធាតុឆ្លើយតបទៅនឹងយេនឌ័រ ដល់ក្រុមជនងាយរងគ្រោះ ជាពិសេសស្ត្រី កុមារ មនុស្សចាស់ជរា ជនមានពិការភាព ដើម្បីបង្កើតសមត្ថភាព នៃភាពធន់ក្នុងការទប់ទល់ និងដោះស្រាយក្នុងស្ថានភាពគ្រោះមហន្តរាយ នូវវិបត្តិនានា ដែលគំរាមកំហែងដល់សុខភាពការរស់នៅ រួមទាំងអាយុជីវិតរបស់ពួកគេ។
គួររំលឹកថាកិច្ចសន្ទនានេះ មានការគាំទ្រពីអង្គការ UN-WOMEN មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងអភិបាល នៃគណអភិបាល រាជធានី ខេត្ត ដែលជាសមាជិកលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។