រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំពិភាក្សានេះ មានគោលបំណងស្វែងយល់ពីវឌ្ឍនភាពនៃការអប់រំមុនពេលបម្រើការងារ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាល និងស្វែងរកវិធីសាស្ត្រជំរុញឱ្យការអនុវត្តកម្មវិធីសិក្សាផ្តោតលើសមត្ថភាពនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលឱ្យកាន់តែប្រសើរឡើង។
សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស និងថ្នាក់ដឹកនាំនៃគ្រឹះស្ថានបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលទាំងសាធារណៈ និងឯកជន។