Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ផែនការសកម្មភាពឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់អង្គភាពសាមី ត្រូវឆ្លើយតបទៅនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន»
ថ្ងៃទី ២៧ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចូលរួមដឹកនាំ និង ផ្តល់អនុសាសន៍គន្លឹះមួយចំនួន ដល់ក្រុមពិភាក្សាក្រុមនីមួយៗ ផ្តោតលើប្រធានបទសំខាន់ៗ ទាំង៥ សម្រាប់ជាគោលគំនិត ក្នុងការអនុវត្តផែនការសកម្មភាព ដើម្បីសម្រេចទិសដៅឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់។ 

បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់ជាទស្សនាទាន នៃការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២៦ ក្នុងសន្និបាតនេះ ដែលបានលើកមកពិភាក្សាលើ ផ្នែកសុខភាពផ្លូវចិត្ត សុខភាពមាតាទារក នៃភាពធន់ក្នុងវិស័យសុខាភិបាល និងកែលម្អគុណភាព ការបង្កើនសុខាភិបាលឱ្យច្បាស់លាស់ អភិវឌ្ឍន៍ ជាពិសេសគុណភាពនៃការបម្រើសេវា និងការចំណាយឱ្យបានត្រឹមត្រូវ លើការងារអាទិភាព។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា «ផែនការសកម្មភាពឆ្នាំ២០២៦ និងឆ្នាំបន្តបន្ទាប់ របស់អង្គភាពសាមី ត្រូវឆ្លើយតបទៅនឹងប្រជាពលរដ្ឋនៅមូលដ្ឋាន»​ និងត្រូវផ្តោតសំខាន់លើ៖ ​១)​ផែនការនីយកម្មសុខាភិបាល ជាមុខងារមួយគ្រប់គ្រងស្ថាប័ន ឬអង្គភាពសុខាភិបាល ទាក់ទងនឹងសិក្ខាកាម សមាជិក អំពីសុខភាពប្រជាជននាពេលអនាគត ២) ផែនការដែលប្រព្រឹត្តទៅ និងត្រឹមត្រូវ តាមលំដាប់លំដោយ ដែលបានកំណត់ឱ្យមានប្រសិទ្ធភាព និងស័ក្តសិទ្ធភាព ៣) ផែនការនៅក្នុងច្បាប់សុខាភិបាលសាធារណៈ ពីចាប់ផ្តើម ឱ្យលូតលាស់ ស្របតាមផែនយុទ្ធសាស្រ្តសុខាភិបាល ឆ្នាំ២០២៥-២០៣៤។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18