Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល ជាមួយសាកលវិទ្យាល័យ MONASH University នៃប្រទេសអូស្ត្រាលី
ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាលបានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូសាកលវិទ្យាល័យ MONASH University នៃប្រទេសអូស្ត្រាលី។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងវាយតម្លៃខ្ពស់ ចំពោះចំណាប់អារម្មណ៍របស់សាកលវិទ្យាល័យ MONASH ក្នុងការសំដែងការគាំទ្រ និងបំណងចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

កិច្ចពិភាក្សាបានផ្តោតសំខាន់ លើការអភិវឌ្ឍធនធានមនុស្សផ្នែកសុខាភិបាល ការបណ្តុះបណ្តាល និងការបន្តសិក្សាថ្នាក់ឧត្តម និងក្រោយឧត្តម ការស្រាវជ្រាវវិទ្យាសាស្ត្រផ្នែកវេជ្ជសាស្ត្រ និងសុខភាពសាធារណៈ ការផ្លាស់ប្តូរបទពិសោធន៍ និងការគាំទ្របច្ចេកទេសវេជ្ជសាស្ត្រ ដើម្បីលើកកម្ពស់គុណភាពសេវា និងការពង្រឹងប្រព័ន្ធសុខាភិបាល។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10