Cambodia
ព័ត៌មានលំអិត

Image
ពិធីជួបសំណេះសំណាលជាមួយសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ ណាហ្គូយ៉ា ប្រទេសជប៉ុន
ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ Prof. Eiko Yamamoto សាស្ត្រាចារ្យនៃ Nagoya University Graduate School of Medicine និង Mr. Kenta Ando លេខាធិការទីមួយរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ដល់មន្ត្រីសុខាភិបាលកម្ពុជា តាមរយៈកម្មវិធី Young Leaders’ Program (YLP)។ កម្មវិធីនេះមានសារៈសំខាន់ណាស់ ក្នុងការជួយបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការដឹកនាំ និងចូលរួមអភិវឌ្ឍន៍វិស័យសុខាភិបាល ឱ្យកាន់តែប្រសើរ ដើម្បីសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នៅឆ្នាំ២០៣៥ និងសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជានៅឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ 

ជាទីបញ្ចប់ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ ក៏បានស្នើដល់ភាគីជប៉ុន បន្តការផ្តល់អាហារូបករណ៍ដ៏មានសារៈសំខាន់នេះ ដល់មន្ត្រីសុខាភិបាលកម្ពុជា ជារៀងរាល់ឆ្នាំបន្ថែមទៀត ដើម្បីចូលរួមក្នុងការអភិវឌ្ឍវិស័យសុខាភិបាលកម្ពុជា។

ការជួបសំណេះសំណាលនេះ ក៏មានការចូលរួមពីអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ធនធានមនុស្ស អនុប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិផងដែរ។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10