Cambodia
ព័ត៌មានលំអិត

Image
ជំនួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរពេទ្យ Cedars-Sinai នៃសហរដ្ឋអាមេរិក
ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២៦

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូមន្ទីរពេទ្យ Cedars-Sinai នៃសហរដ្ឋអាមេរិក។ 

ក្នុងកិច្ចពិភាក្សា ក៏មានការផ្លាស់ប្តូរយោបល់អំពីបទពិសោធន៍ ស្ថានភាព និងទិសដៅអភិវឌ្ឍវិស័យសុខាភិបាល ពិសេសផ្នែកមន្ទីរពេទ្យ ដើម្បីពង្រឹងការផ្លាស់ប្តូរបទពិសោធន៍ ជំនាញព្យាបាល និងស្វែងយល់បន្ថែម ព្រមទាំងរកឱកាសសហប្រតិបត្តិការលើការផ្លាស់ប្តូរចំណេះដឹង និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបក្នុងវិស័យមន្ទីរពេទ្យ។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋលេខាធិការ បានសម្តែងការស្វាគមន៍ និងមានចំណាប់អារម្មណ៍ ការប្តេជ្ញាចិត្តរបស់ប្រតិភូមន្ទីរពេទ្យ Cedars-Sinai ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យសុខាភិបាល ផ្នែកមន្ទីរពេទ្យ នៅក្នុងប្រទេសកម្ពុជា ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍវិស័យរបស់ក្រសួងសុខាភិបាល។

ជំនួបនេះ គឺជាជំហានដ៏មានសារៈសំខាន់មួយបន្ថែមទៀត ក្នុងការពង្រឹងទំនាក់ទំនង និងបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងវិស័យសុខាភិបាល ស្របតាមទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10