រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ ឯកឧត្តមវេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានដឹកនាំកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព និងការលើកទិសដៅបន្ត របស់មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណដើម្បីតាមដាន និងជំរុញការងារឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
គោលបំណងសំខាន់ៗ នៃកិច្ចប្រជុំ រួមមាន៖
១. ការពិនិត្យលើវឌ្ឍនភាពការងារកន្លងមក និងលើកទិសដៅបន្តសកម្មភាពការងារ
២. បញ្ហាប្រឈម និងសំណូមពរនានា។
ក្រោយពីកិច្ចប្រជុំពិភាក្សា អង្គប្រជុំបានឯកភាព និងសម្រេចដូចតទៅ
អង្គភាពមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណត្រូវ ៖
១. ធ្វើបច្ចុប្បន្នភាពមុខងារ របស់អង្គភាពរួចបញ្ជូនទៅអគ្គនាយកដ្ឋានបច្ចេកទេសសុខាភិបាលដើម្បីពិនិត្យ
២. ធ្វើរបាយការណ៍ប្រចាំឆ្នាំ២០២៥ និងផែនការសម្រាប់ឆ្នាំ២០២៦
៣. សំណូមពរទៅក្រសួងបរិស្ថាន សុំដីសួនរុក្ខជាតិឱសថគិរីរម្យមកកម្មសិទ្ធិរបស់ក្រសួងសុខាភិបាល ដើម្បីងាយងាយស្រួលក្នុងការអភិវឌ្ឍន៍វិស័យឱសថបុរាណកម្ពុជា
៤. ធ្វើបច្ចុប្បន្នភាពមន្ត្រីរាជការ និងបុគ្គលិកទាំងអស់សម្រាប់ឆ្នាំថ្មី ២០២៦
៥. បំពាក់ស្លាកឈ្មោះរុក្ខជាតិឱសថឡើងវិញបន្ទាប់ពីចប់កិច្ចការប្រឡងរបស់និស្សិត
៦. ជម្រុញក្រុមការងារធ្វើស្លាកឈ្មោះសប្បុរសជនឱ្យបានឆាប់
៧. ពិនិត្យឡើងវិញនូវរាល់សកម្មភាពការងារឆ្នាំ២០២៥ ដែលមិនទាន់បញ្ចប់ ត្រូវបន្តក្នុងឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកឱសថការី ហ៊ុន ហួង អគ្គនាយករងបច្ចេកទេសសុខាភិបាល លោកបណ្ឌិត ឈាង រ៉េត ជំនួយការក្រសួងសុខាភិបាលថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់នៃមជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ។