Cambodia
ព័ត៌មានលំអិត

Image
រដ្ឋមន្រ្តីសុខាភិបាល៖ «ថ្ងៃនេះ ថ្ងៃស្អែក កាន់តែប្រសើរឡើង»
ថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២៦

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃសៅរ៍ ទី៣១ ខែមករា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខ ព្រមទាំងពិនិត្យស្ថានភាពផលប៉ះពាល់មូលដ្ឋានសុខាភិបាល នៃជម្លោះព្រំដែនកម្ពុជា-ថៃ នៅមណ្ឌលសុខភាព ស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងឱកាសនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ដល់មន្រ្តី បុគ្គលិកនៃមណ្ឌលសុខភាព ដែលមានការរីកចម្រើន ភាពនឹងនរ និងស្មារតីរឹងមាំ ជាពិសេសក្នុងអំឡុងពេលរងផលប៉ះពាល់ពីជម្លោះព្រំដែន កម្ពុជា-ថៃ មានការសហការគ្នា សាមគ្គីគ្នា ក្នុងការបម្រើសេវាបានយ៉ាងល្អប្រសើរ ស្របតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ ឯកឧត្តមសាស្រ្តាចារ្យ បានបន្ថែមថា ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលទាំងអស់ នឹងខិតខំបន្តថែមទៀត ដើម្បីផ្តល់សេវាសុខភាពដែលមានគុណភាព និងមានប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។

សាររបស់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី «ខ្ញុំសូមកោតសរសើរបងប្អូន មន្រ្តី បុគ្គលិកសុខាភិបាល នៃមណ្ឌលសុខភាពស្រអែម ដែលជានិច្ចកាលបានខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ តាមតម្រូវការប្រកបដោយភាពជាអ្នកដឹកនាំ និងមន្រ្តីបម្រើសេវាសាធារណៈ បានល្អប្រសើរ ប្រកបដោយការច្នៃប្រឌិតខ្ពស់។»

Image 1
Image 2
Image 3
Image 4
Image 5
Image 6
Image 7
Image 8
Image 9
Image 10
Image 11
Image 12
Image 13
Image 14
Image 15
Image 16
Image 17
Image 18
Image 19